ខេត្តកំពង់ចាម ÷ ព្រឹកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវ ជ្រាវចារកិច្ចនៃក្រសួង ការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធ ផលនានានៅវត្តគិរី សោភ័ណភ្នំទែតក្នុង នៃឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សមិទ្ធផលនានាដែលសម្ពោធឆ្លង រួមមាន មហាកុដិ សាលាសំណាក់ រូប សំណាក និងផ្លូវបេតុង។ វត្តនេះមានប្រវត្តិសាស្រ្ត យូរ លង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ ១៩០៩។ ក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយ ជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹង។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការលោក ហ៊ុន ម៉ានិត បានរំលឹក ថាក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មាន ការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។ លោកបន្តថា ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាបានរំដោះកម្ពុជា ចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាម ត្រូវបានរៀបចំ ឡើងវិញ និងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
លោក ហ៊ុន ម៉ានិត បន្តកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានរំលេចថាទោះនបីក្រុមជ្រុលនិយមមួយចំនួនតូចតែងតែលាបពណ៌
ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជ រដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ា គណបក្ស ប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាព សង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជន ឱ្យរីក ចម្រើនទៅមុខ។
លោក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់សប្បុរសនជនទាំងអស់ ដែលបានបរិច្ចាគ ថវិកា ចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាមជាបន្តបន្ទាប់ និងសូមអរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ចូលរួម យ៉ាងសកម្ម ក្នុងចលនាភូមិឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាព ជូន ប្រជាជន៕