រ៉ុក្កែត Soyuz-2.1b ដែលបាញ់បង្ហោះចេញពីស្ថានីយសាកល្បងរដ្ឋ Plesetsk Cosmodrome បានដឹកយានអវកាសបម្រើផលប្រយោជន៍របស់ក្រសួងការពារជាតិរុស្ស៊ីទៅកាន់ទីអវកាស។
នៅថ្ងៃទី 3 ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងអវកាសរបស់ប្រទេស (VKS) បានបាញ់បង្ហោះរ៉ុក្កែត Soyuz-2.1b ទៅកាន់លំហអាកាសដោយជោគជ័យ។ សេចក្តីប្រកាសបាននិយាយថា ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងនៅម៉ោង 1:22 នាទីព្រឹក ម៉ោងនៅទីក្រុងមូស្គូ (ម៉ោង 5:22 នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា)ពីមន្ទីរពិសោធន៍រដ្ឋ Plesetsk នៃក្រសួងការពារជាតិក្នុងខេត្ត Arkhangelsk ភាគខាងជើងនៃប្រទេសរុស្ស៊ី។
រ៉ុក្កែត Soyuz គឺជារ៉ុក្កែតធុនមធ្យម ផលិតដោយរុស្ស៊ី ប្រើសម្រាប់បាញ់បង្ហោះផ្កាយរណបសិប្បនិម្មិត និងយានអវកាសទៅកាន់លំហ។ នេះគឺជាគ្រាប់រ៉ុក្កែតមួយក្នុងចំណោមគ្រាប់រ៉ុក្កែតដែលប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រើប្រាស់បានយូរបំផុតនៅលើពិភពលោក។
យោងតាមទីភ្នាក់ងារអវកាសអឺរ៉ុប មកទល់នឹងពេលនេះ Soyuz បានឆ្លងកាត់ការបាញ់បង្ហោះជិត 1,700 លើក ៕
រូបថត: TTXVN