ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន៥លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៤នាក់។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៥លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី០នាក់), រងរបួសសរុប ៤នាក់ (ស្រី០នាក់), រងរបួសធ្ងន់៤នាក់ (ស្រី០នាក់) រងរបួសស្រាល០នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព៦នាក់ (យប់៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់២នាក់, របួសធ្ងន់៣នាក់, របួសស្រាល០នាក់),មិនគោរពសិទ្ធិ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល០នាក់)៕ដោយ៖តារា