អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្នាក់ដឹកនាំ ជាង១០រូបនៃ អឺរ៉ុបនិង សហភាពអឺរ៉ុប ព្រមទាំង អ៊ុយក្រែននិង កាណាដាបាន រៀបចំធ្វើ កិច្ចប្រជុំកំពូល នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពី ថ្ងៃទី២ ខែមីនា ដើម្បី ពិភាក្សា អំពីវិបត្តិ អ៊ុយក្រែននិង បញ្ហា ការពារជាតិ របស់អឺរ៉ុប ។ ថ្ងៃដដែល លោក Keir Starmer នាយករដ្ឋមន្ត្រី អង់គ្លេសបាន ប្រកាសពី ការគាំទ្រ អ៊ុយក្រែន លើ ៤ចំណុច បន្ទាប់ពី បញ្ចប់ កិច្ចប្រជុំនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Keir Starmer បានថ្លែង ក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំថា តាម លទ្ធផល ពិភាក្សានៃ កិច្ចប្រជុំកំពូល ឱ្យដឹងថា ភាគីនានា យល់ព្រមជា ឯកច្ឆន្ទ ចំពោះ ការគាំទ្រ អ៊ុយក្រែន លើ ៤ចំណុច រួមមាន៖ ទីមួយ បន្ត ផ្តល់ជំនួយ យោធាចំពោះ អ៊ុយក្រែនហើយ ដាក់សម្ពាធសេដ្ឋកិច្ច ទៅលើរុស្ស៊ី ។ ទីពីរ ការសម្រេច បាននូវសន្តិភាព ជាយូរអង្វែង ចាំបាច់ ត្រូវធានាពី អធិបតេយ្យភាព និងសន្តិសុខ របស់អ៊ុយក្រែន ហើយ អ៊ុយក្រែន ចាំបាច់ត្រូវ ចូលរួម ក្នុងការងារ នេះ ។ ទីបី បន្ទាប់ពី ឈានដល់ កិច្ចព្រមព្រៀង សន្តិភាព នឹងបន្តបង្កើន សមត្ថភាព ការពាររបស់ អ៊ុយក្រែន ដើម្បី ទប់ស្កាត់ ការគំរាមកំហែង ផ្នែកសន្តិសុខ ណាមួយដែល ប្រហែល នឹងកើតនៅ ពេលអនាគត ។ ទីបួន បង្កើតសម្ព័ន្ធភាព មួយដែល ខិតខំប្រឹងប្រែង ការពារ កិច្ចព្រមព្រៀង សន្តិភាពរបស់ អ៊ុយក្រែននិង ធានាសន្តិភាព ៕
ដោយ ៖ សិលា