អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ស្រុក Iwate របស់ជប៉ុន បានប្រកាស ដំណឹង នៅ ថ្ងៃទី៣ខែមីនា តាមម៉ោង ក្នុងតំបន់ថា ក្រុង Ofunato នៃស្រុកនេះបាន កើតមាន គ្រោះភ្លើងឆេះព្រៃ រយៈពេល ប៉ុន្មានថ្ងៃជាប់ ៗគ្នា ទំហំឆាប ឆេះបាន រាលដាល ដល់ ប្រហែល ២១០០ហិកតា ។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា ក្រុង Ofunato បានកើតមាន គ្រោះភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ កាលពីថ្ងៃទី ២៦ខែកុម្ភៈ គិតមក ទល់ បច្ចុប្បន្ននេះបាន បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ ហើយ ផ្ទះសម្បែង ជាច្រើន និងព្រៃឈើ ទ្រង់ទ្រាយធំ បានត្រូវ បំផ្លាញ ៕
...
ដោយ ៖ សិលា