Bournemouth ប៉ះ Man City ខណៈ Preston ធ្វើជាម្ចាស់ផ្ទះទទួល Aston Villa វគ្គ៨ក្រុមនៅ FA Cup

ចែករំលែក៖

ក្រុមឡើងជើង Bournemouth ត្រូវធ្វើជាផ្ទះទទួលក្រុមមេឃខៀវ Manchester City ក្នុងការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ។ ចំណែក Preston ដែលជាក្រុមមក Championship តែមួយគត់ដែលនៅសេសសល់ក្នុង FA Cup នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa របស់លោក Unai Emery។

ជាមួយគ្នានោះក្រុម Fulham បានយកឈ្នះ Man Utd នឹងទទួលក្រុមភ្ញៀវ Crystal Palace ក្នុងការប្រកួតនៅទីក្រុងឡុង។ រីឯ Brighton នឹងធ្វើជាផ្ទះទទួលជួប Nottingham Forest ឬ Ipswich ដែលប្រកួតជុំទី៥របស់ពួកគេនៅថ្ងៃចន្ទ។

ក្រៅពីក្រុមឈ្នះ Manchester City ឆ្នាំ២០២៣ មានតែមួយក្រុមគត់ក្នុងចំណោមក្រុមផ្សេងទៀតដែលធ្លាប់ឈ្នះ គឺក្រុម Ipswich គឺជាក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ FA Cup ចុងក្រោយបំផុត (ឈ្នះកាលពី១៩៧៨) បើសិនជាពួកគេឈ្នះក្នុងរាត្រីនេះនឹងឡើងវគ្គ៨ក្រុមដែរ Fulham, Crystal Palace, Bournemouth និង Brighton មិនដែលឈ្នះពាននោះទេ។

អតីតខ្សែការពារ Manchester City និង Aston Villa លោក Micah Richards បាននិយាយថា “វាបើកចំហណាស់ឥឡូវនេះ។ វាពិតជាឱកាសមួយសម្រាប់ក្រុមមួយដើម្បីឈ្នះវា។ ក្រុមធំទាំងអស់ ត្រូវបានធ្លាក់ចេញ។ Manchester City គឺជាក្រុមខ្លាំងបំផុតដែលនៅសេសសល់នៅទីនោះ។ នេះគឺជាអ្វីដែលយើងចង់បាន ក្រុមដើម្បីទទួលបានឱកាស”។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៩ ខែមីនាខាងមុខ។ ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នា៖

Fulham ប៉ះ Crystal Palace

Preston ប៉ះ Aston Villa

Bournemouth ប៉ះ Manchester City

Brighton ប៉ះ Nottingham Forest ឬ Ipswich ៕ (រូបភាព ៖ BBC)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print