មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សាស្ថិតក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ អន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹកប្រមាណ ២.៨៥០ហិកតា ស្ថិតក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន ។

ការងារអន្តរាគមន៍សង្គ្រោះស្រូវជួបកង្វះទឹកនៅក្នុងក្រុងស្រុកទាំង០៣ខាងលើ រួមមាន៖

១-ក្រុងពោធិ៍សាត់៖ ផ្ទៃដីប៉ះពាល់ប្រមាណ ៧៥០ហិកតា កំពុងត្រូវបានអន្តាគមន៍សង្គ្រោះ ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចហ៊ុនសែនទី៥ និងទី១៦ ។

២-ស្រុកកណ្តៀង៖ ផ្ទៃដីប៉ះពាល់ប្រមាណ ៦៥០ហិកតា កំពុងត្រូវបានអន្តរាគមន៍សង្គ្រោះដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យមចំនួន០២គ្រឿង ។

៣-ស្រុកបាកាន៖ ផ្ទៃដីប៉ះពាល់ប្រមាណ ១.៤៥០ហិកតា កំពុងត្រូវបានអន្តរាគមន៍សង្គ្រោះតាមរយៈការបើកបង្ហូរទឹកពីប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ទម្លាក់តាមប្រឡាយមេ និងប្រឡាយរងនានា ៕

1 2 3 4 5 6 7 8 9 10 11 12 13

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print