ថ្ងៃនេះ ! លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំចង្អៀត ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុល កម្ពុជានៅបរទេសទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ នៅពេលរសៀលថ្ងៃទី៣ ខែមីនានេះ និងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំចង្អៀត ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុល កម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤៖

(ទី១) ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក។
(ទី២) បញ្ហាប្រឈម និងកា លានុវត្តភាព នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និងជាពិសេសកម្ពុជា។
(ទី៣) បញ្ហាប្រឈមចំពោះ ការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំបាច់ ។
និង (ទី៤) ការពិនិត្យកែសម្រួលការងារធំៗទាំង ៥ ដែលយើងបានប្រើប្រាស់ជា ត្រីវិស័យសម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ។ លទ្ធផលសំខាន់ៗនៃកិច្ច ពិភាក្សាទាំងនេះ នឹងត្រូវបូកសរុបគោរពរាយការណ៍ ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាត នៅព្រឹកថ្ងៃទី៥ ខែមីនា ដើម្បីទទួលបានមកវិញនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់កំណត់ទិសដៅការងារការទូតសម្រាប់ឆ្នាំ ២០២៥ និងបណ្តាឆ្នាំទៅមុខទៀត។

លោកបន្តថា ៖ ដូចដែលលោកស្រី អ៊ាត សោភា បានលើកឡើងមុននេះ នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែលឿន ទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយ គ្រោះ ថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ ជម្លោះប្រដាប់អាវុធ និងការលំបាកក្នុងការស្វែងរក និងធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន និងការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណី។ ទាំងនេះក៏ បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ និងហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ។ លោកបន្តថា ៖ ភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញ ពីគន្លងច្បាប់អន្តរជាតិនេះ បាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្ត លើ សកលភាវូបនីយកម្ម។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ៖ ទ្វីប និងតំបន់នីមួយៗ មានបញ្ហារៀងៗខ្លួន ទោះជាបញ្ហានោះពាក់ព័ន្ធនឹង សង្គ្រាមរវាងរដ្ឋនិងរដ្ឋ ឬរវាងក្រុមប្រដាប់អាវុធនានាក្នុងរដ្ឋ បញ្ហាពាក់ព័ន្ធនឹងវិបត្តិ សេដ្ឋកិច្ច-សង្គម សាសនា យោធា-សន្តិសុខ បច្ចេកវិទ្យា ឬក៏ជាបញ្ហាដែលពាក់ព័ន្ធ នឹងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាក៏ដោយ។

លោកថា ៖ ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើលោក នឹងកំណត់អំពីការប្រែប្រួលនៃ ស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយ ប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print