ទុកម៉ូតូខាងក្រោមឡេីងទៅហូបបាយចុះមកវិញចោរលួចបាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ខណៈចេញពីធ្វេីការរោងចក្របានចតម៉ូតូខាងក្រោមដោយចាក់សោរត្រឹ​មត្រូវរួចឡេីងទៅបន្ទប់ជួលជាន់ទី២​ហូបបាយចំមកវិញស្រាប់តែត្រូវចោរលួចយកទៅបាត់ទេីបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៥​ នៅបុរីសែនមនោរម្យ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះស៊ុន​ កុសល់​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលបុរីសែនមនោរម្យ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ មានស្រុកកំណេីតនៅ​ ឃុំរស្មី​សាមគ្គី​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រះសីហនុ1J5998 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីធ្វេីការរោងចក្រមកបន្ទប់ជួលរួចក៏ចតទុកខាងក្រោមដោយចាក់សោរកត្រឹមត្រូវរួចបានឡេីងទៅបន្ទប់ជួលជាន់ទី២ដេីម្បីសម្រាកហូបបាយ។
ជនរងគ្រោះបន្តថា​ ក្រោយពីហូបបាយរួមប្រហែលជាង១០នាទីរូបគេក៏ចុះមកវិញស្រាប់តែបាត់ម៉ូតូមិនដឹងទៅណា​ ខំដេីររកគ្រប់កន្លែងមិនឃេីញទេីបគិតថាត្រូវចោរលួចបាត់ទៅ​ ។

...

ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោកដេីម្បីស្រាវជ្រាវ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print