អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹក ថ្ងៃទី ៤ ខែ មីនា កិច្ច ប្រជុំ ត្រៀម រៀបចំ មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បាន បើក ធ្វើ និង អនុម័ត លើ របៀបវារៈនៃ មហាសន្និបាត ដូច តទៅ៖
ទីមួយ ពិនិត្យ ពិភាក្សា របាយ ការណ៍ ការងារ រដ្ឋាភិបាល ។
ទីពីរ ពិនិត្យពិភាក្សាលើរបាយការណ៍ស្តីអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៤ របាយការណ៍ ស្តីពី សេចកី្តព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៥ និង សេចកី្តព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៥ ។
ទីបី ពិនិត្យ ពិភាក្សា លើ របាយការណ៍ស្តីពី ការ អនុវត្ត ថវិកា មជ្ឈិម និងមូលដ្ឋាន ឆ្នាំ ២០២៤ របាយការណ៍ ស្តីពី សេចក្តីព្រាង ច្បាប់ អំពីថវិកា មជ្ឈិម និងមូលដ្ឋាន ឆ្នាំ ២០២៥ និង សេចក្តីព្រាង ច្បាប់ អំពីថវិកា មជ្ឈិម និងមូលដ្ឋាន ឆ្នាំ ២០២៥ ។
ទីបួន ពិនិត្យពិភាក្សា លើ សំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពី ការស្នើសុំ ពិនិត្យ ពិភាក្សា លើ សេចក្តីព្រាងច្បាប់ អំពី ការ ធ្វើវិសោធនកម្មច្បាប់អ្នក តំណាងប្រជាជន នៃ សភាតំណាង ប្រជាជន ទូទាំង ប្រទេស ចិន និង អ្នក តំណាង ប្រជាជន នៃ សភាតំណាង ប្រជាជន គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន ។
ទីប្រាំ ពិនិត្យ ពិភាក្សា របាយការណ៍ ការងារ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ សភាតំណាង ប្រជាជន ទូទាំង ប្រទេស ចិន
ទីប្រាំមួយ ពិនិត្យ ពិភាក្សា របាយការណ៍ការងារ របស់ តុលាការប្រជាជន កំពូល
ទីប្រាំពីរ ពិនិត្យ ពិភាក្សា របាយការណ៍ការងារ របស់ សាលាអយ្យការ ប្រជាជន កំពូល ។
គេហទំព័រ «CCFR China state-controlled media » នៅវេលា ម៉ោង ៩ ព្រឹក ថ្ងៃទី ៥ ខែ មីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹង បើកធ្វើ នៅវិមាន សភាប្រជាជន ៕
ដោយ ៖ សិលា