អ្នកវិភាគចាត់ទុក ទំនាក់ទំនងព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន គឺមានលក្ខណ:ពិសេស

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគចាត់ទុកថា ទំនាក់ទំនងព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន គឺមានលក្ខណ:ពិសេស ជាទំនាក់ទំនងដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ ចាត់ទុកប្រទេសមិត្តថា ជាផ្ទះទី២ របស់ខ្លួន ហើយបានក្លាយជាគំរូមួយ ក្នុងកិច្ចកសាងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យក្លាយជាពុម្ពគម្រូដ៏មានតម្លៃ ក្នុងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់ប្រទេសជិតខាង និងមនុស្សជាតិ។

«កន្លងមក យើងដឹងហើយថា ទំនាក់ទំនងមិត្តភាពដ៏សែនជ្រាលជ្រៅ រវាងលោកប្រធាន ម៉ៅ សេទុង និងព្រះបរមរតនកោដ្ឋ ព្រមទាំង ថ្នាក់ដឹកនាំជំនាន់មុនរបស់យើង ពិតជាបានជួយជំរុញការអភិវឌ្ឍឥតឈប់ឈរ នៃទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យបង្កើតបានជាគំរូ ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដែលសង្កត់ធ្ងន់ លើចំណងមិត្តភាព និងគុណធម៌ និយាយរួម និងនិយាយដោយឡែក គឺដើម្បីស្ថាបនាប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស»។

ការលើកឡើងនេះ ស្របពេលដែលព្រះមហាក្សត្រកម្ពុជាបានយាងទៅប្រទេសចិន ពិនិត្យព្រះរាជសុខភាព ជាទៀងទាត់ កាលពីថ្ងៃទី៣ ខែមីនា។ ជុំវិញការយាង ជាទៀងទាត់នេះ លោកបណ្ឌិត បា្រប់នៅថ្ងៃទី៤ ខែមិនា បន្ថែមថា  ប្រជាជនកម្ពុជា ពិតជាសូមថ្លែងអំណរគុណយ៉ាងធំធេងបំផុត ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលតែងបានថ្វាយនូវការថែរក្សា ពិនិត្យព្យាបាលព្រះរាជសុខភាព ព្រះរាជវង្សានុវង្សខ្មែរ ហើយសព្វថ្ងៃនេះ ថ្នាក់ដឹកនាំចិន គឺនៅតែបន្តផ្តល់ការគាំទ្រដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និង  សម្តេច ព្រះមហាក្សត្រី។

«ហើយក៏តែងផ្តល់ជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងមានទំហំធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជាយើង…ខ្ញុំមានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្ពុជា-ចិននឹងនៅតែបន្តខិតខំប្រឹងប្រែង ក្នុងការថែរក្សាលើកតម្កើងទំនាក់ទំនងជាមហាមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី»៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print