Vinicius Jr និយាយថា គាត់កំពុងរស់នៅក្នុងក្តីសុបិន្តនៅ Real Madrid ហើយចង់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិបដែលជាអធិរាជ Champions League មួយនេះ។ ខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៤ឆ្នាំនៅសល់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់រយៈពេល២ឆ្នាំ ហើយត្រូវបានពាក្យចចាមអារ៉ាមថា ជាគោលដៅផ្ទេរសម្រាប់ក្លិបនៅ Saudi Pro League ។
គាត់បាននិយាយថា “ខ្ញុំស្ងប់ស្ងាត់ណាស់ ព្រោះកិច្ចសន្យារបស់ខ្ញុំមានរយៈពេលរហូតដល់ឆ្នាំ២០២៧ ហើយខ្ញុំសង្ឃឹមថានឹងបន្តកិច្ចសន្យារបស់ខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំកំពុងរស់នៅក្នុងសុបិននៃការលេងជាមួយកីឡាករល្អបំផុតក្នុងពិភពលោក គ្រូបង្វឹកល្អបំផុត ប្រធានល្អបំផុត អ្នកគាំទ្រដ៏ល្អបំផុត។ នៅទីនេះគ្រប់គ្នាស្រឡាញ់ខ្ញុំខ្លាំងណាស់។ ខ្ញុំមិនអាចនៅកន្លែងល្អជាងនេះទេ”។
Vinicius បានចាកចេញពីក្លិប Flamengo ទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ២០១៨ ហើយបានជួយក្រុមឈ្នះពានរង្វាន់ La Liga ៣ដង និង Champions League ២ដង។
Real បន្តការពារតំណែងជើងឯកអឺរ៉ុបរបស់ពួកគេនៅរាត្រីថ្ងៃអង្គារនេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះជាមួយក្រុមជិតខាង Atletico Madrid ក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ហើយ Vinicius បានរកគ្រាប់បាល់១០២ពីការបង្ហាញខ្លួន៣០០សម្រាប់ក្លិប។
Vinicius បានឈ្នះពានរង្វាន់បុគ្គលសំខាន់ដំបូងគេក្នុងអាជីពរបស់គាត់ក្នុងឆ្នាំ២០២៤ ខណៈដែលគាត់ត្រូវបានគេដាក់ឈ្មោះថា FIFA Best Men’s Player of the Year។ គាត់ក៏បានខកខានក្នុងការឈ្នះពាន Ballon d’Or ផងដែរ ដែលពានរង្វាន់នេះបានផ្តល់ដល់កីឡាករក្លិប Manchester City ខ្សែបម្រើអេស្ប៉ាញ Rodri នៅពេលដែល Real ធ្វើពហិការមិនចូលរួមពិធីនៅទីក្រុងប៉ារីស។
ម្ចាស់ជើងឯកអឺរ៉ុបបានប្រកាសថា អ្នកតំណាងរបស់ពួកគេនឹងមិនទៅកន្លែងដែល Real មិនគោរព បន្ទាប់ពីដឹងថា Vinicius នឹងខកខានពានរង្វាន់ដ៏មានកិត្យានុភាព។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP និងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។
ពេលសួរអំពីការមិនចូលរួមពិធីនោះ ខ្សែប្រយុទ្ធ Vinicius បាននិយាយថា “ខ្ញុំបានធ្វើអ្វីដែលក្លិបបានប្រាប់ខ្ញុំឱ្យធ្វើ។ ក្លិបបានសុំឱ្យខ្ញុំស្នាក់នៅ Madrid ដូច្នេះខ្ញុំនៅដោយស្ងប់ស្ងាត់ ហើយឥឡូវយើងរង់ចាំកម្មវិធីបន្ទាប់។ ខ្ញុំមិនដែលស្រមៃចង់ឈ្នះ Ballon d’Or នោះទេ ប៉ុន្តែពិតណាស់នៅពេលដែលអ្នកជិតឈ្នះវា អ្នកចង់ឈ្នះវា។ ខ្ញុំនឹងមានឱកាសជាច្រើនក្នុងការឈ្នះពានរង្វាន់ផ្សេងទៀតជាមួយក្លិបនេះ ដែលសំខាន់ជាងនេះ។ ខ្ញុំបានឈ្នះ Champions League ២លើកមកទល់ពេលនេះ ហើយខ្ញុំនៅទីនេះដើម្បីឈ្នះជាច្រើនទៀត”៕ (រូបភាព ៖ BBC)