ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណអង្គភាពព័ត៌មានចំនួន៣ ព្រោះម្ចាស់បំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប្រព្រឹត្តល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏ក្រសួងព័ត៌មាន បានប្រកាសលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មាន និងគេហទំព័រព័ត៌មាន ចំនួន៣ កាលពីខែកុម្ភៈកន្លងទៅ ក្រោមមូលហេតុ ម្ចាស់អង្គភាព បានរំលោភបំពាន យ៉ាង ធ្ងន់ធ្ងរ នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្ម ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នេះបើយោងតាម លិខិត ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

យោងតាមប្រកាសដោយឡែកពីគ្នា ចុះហត្ថលេខាដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពទាំង៣នោះ រួមមាន ៖ គឺអង្គភាពកាសែត កម្ពជាព័ត៌មានទាន់ហេតុការណ៍ ដែលផ្សាយតាម គេហទំព័រ www.chnchannelnews.com ដែលឈ្មោះ ឡាច សំរោង ជាម្ចាស់។ តាមរយៈប្រកាសចុះថ្ងៃទី១៩ ខែកុម្ភៈ ក្រសួងព័ត៌មាន បញ្ជាក់ថា ម្ចាស់អង្គភាពនេះ បានរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យា អាជីវកម្ម ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន និងស្ថិតក្នុងការអនុវត្តនីតិវិធីតុលាការ។

អាជ្ញាបណ្ណរបស់ក្រុមហ៊ុន អេស.អេ សឺលូសិន ឯ.ក ដែលដែលផ្សាយតាម គេហទំព័រ www.satvkh.com ដែលមានឈ្មោះ ដួង អក្ខរា ជាម្ចាស់ ក៏ត្រូវបានក្រសួងព័ត៌មានលុបចោល តាមរយៈប្រកាសចុះថ្ងៃទី៣ ខែកុម្ភៈដែរ។ បើតាមក្រសួងព័ត៌មានម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន និងស្ថិតក្នុងការអនុវត្តនីតិវិធីតុលាការ។

គួរជម្រាបជូនថា ឈ្មោះ ដួង អក្ខរា ចាងហ្វាងអង្គភាពសារព័ត៌ www.satvkh.com និងឈ្មោះ ឡាយ សុជាតិ ចាងហ្វាងអង្គភាពសារព័ត៌មាន ខេមបូឌាស្តាដេ លីញយ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជុំវិញផ្សព្វផ្សាយព័ត៌មានករណី «ញុះញង់បង្កភាពវឹកវ ដល់សន្តិសុខសង្គម ប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យចលាចលសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ 

មួយទៀត  គេហទំព័រ ខេមបូឌាន ស្តា ដេលីញូវស៍ ដែលផ្សាយតាមគេហទំព័រ www.cambodiastardailynews.com ដែលមានឈ្មោះ ឡាយ សុជាតិ ជាចាងហ្វាង។ បើតាមក្រសួងព័ត៌មាន ម្ចាស់អង្គភាព បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្ម ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន និងស្ថិតក្នុងការអនុវត្តនីតិវិធីតុលាការ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print