លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ នៅដើមឆ្នាំ២០២៥​បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ មានការថយចុះ, ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ក្នុងរយៈពេលត្រីមាសដំបូងឆ្នាំ២០២៥នេះ​ បទល្មើសព្រហ្មទណ្ឌក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ បន្ទាប់ពីកម្លាំងនគរបាលជំនាញបង្កើនសកម្មភាពពីមួយថ្ងៃ ទៅមួយថ្ងៃ។

ជាក់ស្ដែង​នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានការលោកឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា​​ បើទោះបីបទល្មើសលួច ឆក់ ប្លន់ មានការថយចុះក្ដី ប៉ុន្ដែកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបង្កើនសកម្មភាពទ្វេរដង ក្នុងការល្បាតពួនស្នាក់នៅភូមិសាស្ដ្រស្មុគស្មាញ់ និងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ដទប់ស្កាត់គ្រប់បទល្មើស។

លោកឧត្តមសេនីយ៍​ឯក​ ស្នងការ​ បានបន្តថា ចំពោះបទល្មើសដែលកើតមានឡើង កម្លាំងជំនាញនៅតែបន្ដសហការស្រាវជ្រាវតាមបង្ក្រាបឲ្យដល់ឬសគល់ ពិសេសមុខសញ្ញាដែលនៅសេសសល់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា ចំពោះចំនួនបទល្មើសដែលកើតមាននៅដើមឆ្នាំ២០២៥នេះ បានកើតឡើងចំនួន១២២ករណី លើ១៤០លើក (ថយ១៨ករណី) ក្នុងនោះបទឧក្រិដ្ឋ២០លើក និងមជ្ឈឹម១០២លើក។ ដោយឡែក លទ្ធផលនៃការបង្ក្រាបវិញ មានចំនួន១១៦លើក ឃាត់ខ្លួនមនុស្ស១៧១នាក់ ស្មើនឹង៩៥ភាគរយ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print