សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប្រាសាទរាជាសំរោង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ឆ្លៀតក្នុងពេលបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តឧត្តរមានជ័យ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប្រាសាទរាជាសំរោង ដែលស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេនចំពោះវត្តប្រាសាទរាជាសំរោង នូវអង្ករចំនួន ២០០គីឡូក្រាម, មី១០កេស, ត្រីខ ៥កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ១០គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធអារុណា ១០កេស និងបច្ច័យចំនួន ១០លានរៀល។

ប្រគេនចំពោះព្រះចៅអធិការវត្ត នូវ សាដក១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃគង់អមធ្វើកិច្ច ៤អង្គ ក្នុង១អង្គៗ ប្រគេន សាដក១ និងបច្ច័យ ៤សែនរៀល។ ប្រគេនព្រះសង្ឃ ១៧អង្គទៀត ដែលគង់ក្នុងវត្ត ក្នុង១អង្គៗ បច្ច័យ ២សែនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច ៥នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១សែនរៀល។ ជូនគណៈកម្មការវត្ត ៧នាក់, តាជី ២នាក់, អ្នកដាំបាយ ៦នាក់, ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភកូនសិស្សលោក ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print