រថយន្តហ៉ីយ៉ាន់ដាយបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យរងការខូចខាតនៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយ លឿនជ្រុលបុករះម៉ូតូចំនួន៣គ្រឿងខណៈកំពុងឈប់រងចាំភ្លេីងស្តុបបណ្តាលឲ្យរងកសរខូចខាត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចស្តុប៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូចំនួន៣គ្រឿងដោយមានម៉ូតូម៉ាកPCP មួយគ្រឿង​ ស្កូបពីមួយគ្រឿង​និងឃ្លីកមួយគ្រឿងកំពុងឈប់រងចាំភ្លេីងស្តុបក្រហម​ ទិសដៅពីលិចទៅកេីត​ បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកហ៉ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 3F-7780​ ធ្វេីដំណេីរមកពីក្រោយជ្រុលបុករះបណ្តាលឲ្យម៉ូតូរងខូចខាត សំណាងល្អអ្ននជិះម៉ូតូរងរបួសស្រាល ។

...

ក្រោយកេីតហេតុដោយសារតែភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នាមិនត្រូវគ្នាទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print