ក្រសួងការបរទេសចិន៖ បើសិនជាអាមេរិកទទូចធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមអ្វីផ្សេងទៀត នោះភាគីចិននឹងកំដរដល់ទីបញ្ចប់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុង សន្និសីទសារព័ត៌មាន ជា ប្រចាំ របស់ ក្រសួង ការ បរទេសចិន ដែល បើក ធ្វើ នៅថ្ងៃទី ៤ ខែ មីនា មាន អ្នក សារព័ត៌មាន លើក សំណួរថា អាមេរិក បាន ដំឡើង ពន្ធគយ ១០ភាគរយ បន្ថែម ទៀត ទៅលើផលិតផល ភាគច្រើន របស់ប្រទេស ចិន ។ តើ ប្រទេស ចិន នឹង ឆ្លើយតប យ៉ាង ណាចំពោះរឿង នេះ ?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian អ្នក នាំ ពាក្យ ក្រសួងការ បរទេស ចិន បាន ថ្លែង ថា ភាគីអាមេរិក ទទូច ដំឡើង ពន្ធគយ ទៅលើ ផលិតផល ចិន ដែល នាំ ចេញទៅកាន់ អាមេរិក ក្រោម លេស បញ្ហា ថ្នាំហ្វេនតានីល ទាក់ទិន នឹង រឿង នេះ ភាគីចិន បាន អធិប្បាយ ពីគោលជំហរ ប្រឆាំង ជា ច្រើន លើក រួចហើយ ហើយ ការ ចាត់វិធានការ តបតវិញ គឺជា ទង្វើ ដ៏ត្រឹម ត្រូវ និងមានភាពចាំបាច់ សម្រាប់ គាំពារ សិទ្ធិ និង ផល ប្រយោជន៍ របស់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បាន លើក ឡើង ថា ភាគីចិន បាន ផ្តល់ ការ គាំទ្រ ដល់ ប្រទេស អាមេរិក ក្នុង បញ្ហា ថ្នាំហ្វេនតានីល ដោយ ឈរលើ ស្មារតី មនុស្សធម៌ ។ ប៉ុន្តែ ភាគីអាមេរិក មិន ត្រឹម តែ មិន ដឹង គុណ ផ្ទុយ ទៅវិញ បាន លាបព័ណ៌ និង ទម្លាក់ កំហុសមក ប្រទេស ចិនថែម ទៀត ព្រម ទាំង គាប សង្កត់ និង បោកប្រាស់ ភាគីចិន តាម រយៈការ ដំឡើង ពន្ធគយ ដែល ជា ទង្វើយកទោសសង គុណ ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានគូសបញ្ជាក់ ថា ប្រជាជន ចិន មិន ចុះញ៉ម នឹង អ្វីឡើយ ហើយ ក៏មិន ដែល ខ្លាចការ ប្រើ អំណាចខ្លាំងនិងអនុវត្តរភាពនិយម ដែរ ។ បើ សិន អាមេរិក ពិត ជា ចង់ ដោះ ស្រាយ បញ្ហា ថ្នាំហ្វេនតានីល នោះ ត្រូវ ធ្វើ ការ ពិគ្រោះពិភាក្សា ជា មួយ ភាគីចិន សម្រាប់ ដោះ ស្រាយកង្វល់រៀងៗ ខ្លួន ផ្អែក លើ មូលដ្ឋាន សមភាព គោរពគ្នា ទៅវិញទៅមក និង ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ។ តែបើ អាមេរិក មានចេតនាផ្សេងទៀត ហើយ ទទូច ធ្វើ សង្គ្រាម ពន្ធគយ នោះ ភាគីចិន មាន តែឆ្លើយតបដោយ ពាក្យសម្តី មួយម៉ាត់ ថា បើ ចរចា ចិន នឹង បើក ទ្វារជា និច្ច បើ ធ្វើ សង្គ្រាម ចិន នឹង កំដរដល់ទីបញ្ចប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print