ខ្សែការពារ Ake របស់ Man City ត្រូវអវត្តមានម្តងទៀតបន្ទាប់ពីវះកាត់ជើង

ចែករំលែក៖

កីឡាករ Nathan Ake របស់ក្លិបមេឃខៀវ Manchester City នឹងត្រូវសម្រាកព្យាបាល ដែលរូបគាត់នឹងអវត្តមាននៅក្រៅទីលានបន្តទៀតបន្ទាប់ពីទទួលការវះកាត់របួសបាក់ជើង។

ខ្សែការពារហូឡង់អាយុ៣០ឆ្នាំបានចូលលេងនៅពាក់កណ្តាលតង់ក្នុងការប្រកួត FA Cup កាលពីថ្ងៃសៅរ៍លើក្រុម Plymouth ជាមួយនឹងរបួសដែលគាត់បាននិយាយថា “បានរំខានខ្ញុំជាច្រើនខែ”។ Ake បានទទួលការវះកាត់កាលពីថ្ងៃចន្ទ ហើយក្រោយមកបានបង្ហោះរូបភាពខ្លួនឯងនៅលើបណ្តាញសង្គម។

កីឡាកររូបនេះនិយាយថា “នេះគឺជារដូវកាលដ៏ខកចិត្តមួយសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំបានវះកាត់ដោយជោគជ័យលើការបាក់ឆ្អឹងប្រអប់ជើងរបស់ខ្ញុំ ដែលបានរំខានខ្ញុំជាច្រើនខែមកហើយ។ ខ្ញុំកំពុងសម្លឹងមើលទៅអនាគតដ៏វិជ្ជមាន។ សូមសម្រាក និងព្យាបាលឥឡូវនេះ ជួបអ្នកក្នុងពេលឆាប់ៗនេះ និងសូមអរគុណសម្រាប់ការគាំទ្ររបស់អ្នក”។

Ake ត្រូវបានដាក់កំហិតក្នុងការបង្ហាញខ្លួនចំនួន១៨លើកប៉ុណ្ណោះនៅរដូវកាលនេះដោយសារតែរបួសរយៈពេលខ្លីជាបន្តបន្ទាប់។

ចំណែកខ្សែការពារ John Stones និង Manuel Akanji ក៏ខកខានការទទួលជ័យជម្នះជុំទី៥កាលពីថ្ងៃសៅរ៍លើ Plymouth ដោយសាររបួសផងដែរ។

...

គួរបញ្ជាក់ថា Man City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ក្នុងតារាង២០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន២០ពិន្ទុបន្ទាប់ពីការបរាជ័យក្នុងលីកចំនួន៨លើក ដែលនេះជារឿងគួរឱ្យភ្ញាក់ផ្អើលទេអ្នកគាំទ្ររបស់ពួកគេ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print