បរិមាណទឹកភ្លៀងទូទាំងខេត្តរតនគិរីចាប់ពីដើមឆ្នាំមកដល់ពេលនេះសរុប១.១១៦ មីល្លីម៉ែត្រ និងដំណាំស្រូវសម្រេចបាន២១.៩០២ ហិកតា

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦ លោក ណី លន់ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តរតនគិរី ។

លោក ចាន់ ប៊ុនធឿន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានជម្រាបជូនឯកឧត្តមអនុរដ្ឋលេខាធិការ ថា ដោយមានភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់នាពេលកន្លងមក បានធ្វើឱ្យស្ថានភាពទឹកនាពេលនេះ គឺមានបរិបូណ៍ ទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ។ គិតចាប់ពីដើមឆ្នាំ រហូតមកទល់នឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦ នេះ បរិមាណទឹកភ្លៀងគិតជាមធ្យមទូទាំងខេត្ត សរុបមានចំនួន ១.១១៦ មីល្លីម៉ែត្រ ។ ស្ថានភាពអាកាសធាតុអំណោយផលបែបនេះ បាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ។ បើតាមតួលេខក្រៅផ្លូវ ការអនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅទូទាំងខេត្តរតនគិរី មកដល់ពេលនេះ សម្រេចបានលើផ្ទៃដី ចំនួន ២១.៩០២ ហិកតា ស្មើនឹងប្រមាណ ៨៤ ភាគរយ នៃផែនការ ។

ក្នុងឱកាសចុះពិនិត្យការងារនោះ លោកអនុរដ្ឋលេខាធិការ បានធ្វើការណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ត្រូវបន្តយកចិត្តទុកដាក់ចុះត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំនូវស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ចាប់តាំងពីការភ្ជួររាស់ដី ការសាបព្រោះ ដកស្ទូង រហូតដល់ការប្រមូលផល ៕

image image image image image image image image image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print