សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជួយឧបត្ថម្ភទំនុកបម្រុងលោក ភយ រឿន អាយុ 59ឆ្នាំ ព្យាបាលបានជាសះស្បើយពី ជំងឺទឹកហើមសួត

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបញ្ជាក់ឱ្យដឹងថា ៖ លោក ភយ រឿន អាយុ 59ឆ្នាំ រស់នៅភូមិគោកវត្ត ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ គាត់មានអាការៈហត់ខ្លាំង រហូតដល់ដង្ហក់ និងពិបាលដកដង្ហើម ហើយគាត់បានមកជួបក្រុមគ្រូពេទ្យTYDA ភ្លាមៗ នៅក្នុងបេសកកម្មចុះពិនិត្យ និង ព្យាបាលអ្នកជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2025 ស្ថិតក្នុងខេត្តឧត្តមានជ័យ។

ក្រោយពិនិត្យហើយ ក្រុមគ្រូពេទ្យ បានធ្វើរោគវិនិច្ឆ័យថា គាត់មានជំងឺទឹកហើមសួត ( Acute pulmonary edema )ដោយសារខ្សោយបេះដូង (Heart failure ) ហើយត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បញ្ជូនគាត់មកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយពីទទួលបានការព្យាបាលមួយរយះរួចមក លោកបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយក្ដីសប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។

សូមបញ្ជាក់ថា ៖ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print