ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ បានណែនាំ គ្រប់អង្គភាពចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រី ពេលបម្រើការងារ ដើម្បីផ្ដល់អទិភាពដល់ស្ត្រី ឲ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នាងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើទោះបីនាពេលបច្ចុប្បន្ន ចំនួនស្ត្រីបម្រើការងា ឬមានតួនាទីក្នុងថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ ៕
ដោយ ៖ សិលា