ប្រធានាធិបតីអ៊ុយក្រែន នឹងទៅកាន់អាមេរិក ម្តងទៀត ជាមួយ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីអង់គ្លេស

ចែករំលែក៖

សារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៥ ខែមីនា រដ្ឋាភិបាលបារាំង បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងតែពិចារណាលើដំណើរបំពេញទស្សនកិច្ចរួមគ្នាទៅកាន់សហរដ្ឋអាមេរិក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៃគណៈរដ្ឋមន្រ្តីបារាំង យ៉ាងដូច្នេះថា «ពេលនេះ កំពុងតែមានការពិចារណាអំពីលទ្ធភាពលោកប្រធានាធិបតី Macron ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោនម្តងទៀត ជាមួយនឹងលោកប្រធានាធិបតី ហ្សេលេនស្គី ព្រមទាំងសមភាគីអង់គ្លេស គឺលោកនាយករដ្ឋមន្រ្តី Starmer»។ បើតាមអ្នកនាំពាក្យ ដំណើរទស្សនកិច្ចរួមគ្នានេះ មានគោលដៅបម្រើជាកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីជួយជំរុញដំណើរឆ្ពោះទៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសទាំង៣ ទើបតែបានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នាទៅកាន់វ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ជម្លោះពាក្យសម្តីយ៉ាងភ្ញាក់ផ្អើល បានកើតមានឡើង រវាងលោកប្រធានាធិបតីអ៊ុយក្រែន ហើយនឹងលោក ត្រាំ ព្រមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance។ ឥឡូវនេះ អាមេរិកកំពុងផ្អាកជំនួយយោធានានាសម្រាប់អ៊ុយក្រែនជាបណ្តោះអាសន្ន៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print