រដ្ឋមន្ត្រីក្រសួងកសិកម្មជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងពិធីចុះកិច្ចសន្យាទិញលក់ “ម្ទេសស្តង់ដាសុវត្ថិភាព” នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង១៨២ គ្រួសារ លើផ្ទៃដី ៥២ហិកតា និងអញ្ជេីញជាគណៈ អធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ “ម្ទេសស្តង់ដាសុវត្ថិភាព” រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្រ្តីបានលេីកឡេីងថា ការរៀបចំសហគមន៍កសិកម្មទំនេីបនេះ គឺដេីម្បីឱ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

...

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថាក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print