បុរសម្នាក់បេីកឡំប្រឺតាងោក​មួយ​ភាំង​ជ្រុល​ចង្កូត​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ប្រមូល​សំរាម​​រងរបួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​:​ បុរសម្នាក់បានរងរបួសធ្ងន់ខណៈបេីកឡំប្រឺតា​ងោក​មួយ​ភាំង​ជ្រុល​ទៅបុក​​ពីក្រោយ​រថយន្ត​ប្រមូល​សំរាម​ដែលកំពុង​តែ​ឈប់​យក​សំរាម ត្រូវបានប្រជាពលរដ្ឋ​ដឹក​យកទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យភ្លាម​ៗ​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កេីត​ឡើង​នៅ​​វេលាម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី០៧ ខែមីនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ​ទល់មុខ​​ស្ពាយ​ ឌ័រ​ ក្លឹ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឱ្យដឹងថា​  នៅ​មុន​ពេល​កេីត​ហេតុគេ​ឃើញ​រថយន្ត​ប្រមូល​សំរាម​ក្រុមហ៊ុន MIZUDA ពណ៌​សពាក់​ស្លាក​លេខ​AT25.3.1927​ ​ឈប់នៅ​ចំណុច​ខាងលើ​ដើម្បី​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត​ ពេលនោះស្រាប់​តែ​គេ​ឃើញ​បុរស​ម្នាក់​បេីក​បរឡំប្រឺតា ​ពណ៌​លឿង​ពាក់​ស្លាក​លេខ​កណ្ដាល​1Y-3457 ពីរ​នាក់​ប្រពន្ធ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ក្នុង​ទិសដៅ​ពី​កេីត​មក​លិច​ក្នុង​ល្បឿន​លឿនបានជ្រុល​ចង្កូត​ទៅ​បុកពីក្រោយ​រថយន្ត​ដឹកសំរាម​ពេញ​ទំហឹង​បណ្ដាល​ឱ្យគាប​ជាប់​រង​របួស​បាក់​ជើង។ ​ភ្លាម​ៗ​នោះពលរដ្ឋ​នៅ​ទី​តាំង​កេីត​ហេតុ​ឃើញ​បាន​នាំ​គ្នា​ជួយ​គាស់​ទាញ​យក​ចេញ​រួច​ហើយ​ប្រពន្ធ​បុរស​រង​គ្រោះ​បាន​ហៅ​ឡំប្រឺតាដឹក​យក​ប្ដី​របស់​ខ្លួន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​។

បន្ទាប់​ពី​កេីតហេតុ​ដោយសារ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ធ្ងរ​ពេក​មិន​អាច​ដោះស្រាយ​បាន​ខាង​សមត្ថកិច្ច​មូលដ្ឋានបាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​មក​វាស់​វែង​យក​រថយន្តដឹក​សំរាម​ និង​ឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ រង់ចាំដោះស្រាយគ្នានៅពេល​ក្រោយ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print