កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ជនសង្ស័យជាស្ត្រី០១នាក់ បញ្ជូនទៅសាលាដំបូងពាក់ព័ន្ធជួញដូរ ចែកចាយសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បញ្ជូនស្ត្រីម្នាក់ដែលជាជនសង្ស័យពាក់ព័ន្ធជាមួយគ្រឿងញៀនជាង២០កញ្ចប់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ។

ស្ត្រីជាជនសង្ស័យដែលបញ្ជូនទៅកាន់តុលាការមានឈ្មោះ គោក ស្រីនិច  អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥  នៅវេលាម៉ោង ១៧និង១០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ករណីជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់)ស្ថិតនៅចំនុចភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ គោក ស្រីនិច ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដោយដកហូតវត្ថុតាងបានរួមមាន: ម្សៅសក្រាមសង្ស័យថាសារធាតុញៀនចំនួន ២៥ កញ្ចប់ ធំល្មមចំនួន០៥កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,ថង់ច្រក និងឧបករណ៍ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print