ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ ផ្លិតទឹករថយន្តមានសារៈសំខាន់សម្រាប់ការបើកបរប្រកបដោយសុវត្ថិភាព ព្រោះវាជូតសម្អាតទឹកភ្លៀង អ័ព្ទ និងកម្ទេចកំទីចេញពីកញ្ចក់រថយន្ត ដោយធានាបាននូវភាពមើលឃើញច្បាស់ ជាពិសេសនៅក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន រំលឹកថា ៖ យោងតាមប្រការ២ នៃប្រកាស ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ បានកំណត់ពីការពិនិត្យមើលផ្លិតទឹករថយន្ត តម្រូវឱ្យ៖
-ផ្លិតទឹកទាំងអស់ដំណើរការ
-កៅស៊ូផ្លិតទឹកនៅផ្អឹបជាប់នឹងកញ្ចក់ និងពុំមានដាច់រហែក ៕
...
ដោយ ៖ សិលា