បញ្ជូនមេខ្លោងជាសមាសភាពក្រុមឧក្រិដ្ឋ ជនចាប់ជំរិតទារប្រាក់និងជាមេខ្លោងឃាតកសម្លាប់នារីខ្មែរហើយយកទៅកប់ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលបានបញ្ជូន ខ្លួនមេខ្លោងជាសមាសភាពក្រុមឧក្រិដ្ឋ ជនចាប់ជំរិតទារប្រាក់ និងជាមេខ្លោងឃាតក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ខណៈជនជាតិចិនពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ពាក់ព័ន្ធបទល្មើសឃាតកម្ម សម្លាប់នារីខ្មែរម្នាក់រួចយកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអុីអន៣ ។

សូមបញ្ជាក់ថា សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនមេខ្លោងឃាតកដែលជាអ្នករៀបចំគម្រោងសម្លាប់នារីខ្មែរសង្សារចិន យកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអុីអន៣ គឺចាប់បាន និងនាំមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់កណ្តាលយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ ខណៈបក្ខពួក២នាក់ត្រូវបញ្ជូនទៅតុលាការ កំពុងបើកដំណើរការស៊ើបសួរ ហើយក៏មានការបែកធ្លាយព័ត៌មានថា ពួកគេជាសមាសភាពក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២៥ នៅចំដីឡូត៍មួយកន្លែង ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក. សង្កាត់ជើងឯក. ខណ្ឌដង្កោ រាជធានីភ្នំពេញ នារីម្នាក់ត្រូវបានឃាតកជាសង្សារសម្លាប់រួចយកទៅកប់ចោលទាំងអាក្រាតកាយក្នុងដីឡូត៍ ដោយសារនារីរងគ្រោះដឹងរឿង សម្ងាត់របស់ពួកគេ ពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់ ដែលសពនារីរងគ្រោះខាងលើមានឈ្មោះ ហេង សៀវលីអាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន២នាក់ នាំខ្លួនទៅសាកសួរ ដែលម្នាក់ជាសង្សារនារីរងគ្រោះ និងម្នាក់ទៀតជាបក្សពួក។ បន្ទាប់ពីសាកសួររួច កម្លាំងសមត្ថកិច្ចកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចវៀតណាមតាមចាប់ខ្លួនមេខ្លោង ឃាតកសម្លាប់នារីរងគ្រោះនិងជាសមាសភាពមេខ្លោងក្រុមឧក្រិដ្ឋផងដែរ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print