រន្ធត់ណាស់.! បុរសវ័យចំណាស់ម្នាក់​ ជិះម៉ូតូទាក់ ដៃចង្កូតជាមួយរថយន្តបណ្តាលឲ្យដួល​ ត្រូវរថយន្តកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

​     ភ្នំពេញ ៖​ បុរសម្នាក់វ័យ៦០ឆ្នាំ​ បានជិះម៉ូតូទាក់ដៃចង្កូតជាមួយនិងរថយន្តបណ្ដាលឲ្យដួល​និងត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០២៥ នៅតាមបណ្ដោយ៣០ម៉ែត្រ ចោមចៅ២ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ​ ។

    សពជនរងគ្រោះឈ្មោះសៀក អៀង អាយុ៦០ឆ្នាំជាង​ មុខរបរជាមេការសំណង់ មានស្រុកកំណើត កោះអន្លង់ចិ ស្រុកស្អាង ខេត្តកណ្ដាល។ 

  យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា   មុនពេលកើតហេតុ​ បុរសវ័យចំណាស់ជាជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកស្គុបពីរពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1JA-8184 ធ្វេីដំណេីរតាមបណ្ដោយ៣០ម៉ែត្រ​ ទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុលេីក៏មានរថយន្តក្រុងមួយគ្រឿងមិនចាំផ្លាកលេខ បានបើកមកពីក្រោយ​ ហើយបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូបណ្ដាលឲ្យម៉ូតូដួលខ្ទាតមនុស្សចូលកង់ខាងក្រោយ​ ត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌​ ។ រីឯរថយន្តបង្កបានបេីកទៅមុខគេចខ្លួនបាត់ស្រមោល​ ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយកម៉ូតូមករក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំឆែកកាមេរ៉ាដើម្បីធ្វើការស្រាវជ្រាវ រងគ្រោះជនបង្កមក ដោះស្រាយជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print