ប្រលោមលោកប្រចាំថ្ងៃសៅរ៍រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

ចែករំលែក៖

តរុណី បានចាកចេញទៅផុត ប៉ុន្តែបានបន្សល់ទុកនៅស្នាមញញឹមជាប់នឹងកែវភ្នែករបស់វិសាល។ វិសាលតាមសម្លឹងមើលប្អូនស្រីជាទួតមួយរហូតរថយន្តរបស់នាងចាកផុតពីកន្ទុយភ្នែក ។ អារម្មណ៍ដែលកំពុងស្មុគស្មាញនិងការនិរាសព្រាត់ប្រាស់ស្នេហ៍វ័យដំបូងរបស់គេ ធ្វើឲ្យវិសាល ហាក់ទទួលបានអារម្មណ៍ធូរស្រាលខ្លះៗ តាមរយៈការផ្ដល់ភាពញញឹមរបស់វតី។ ថ្វីបើរូបគេបានជួបវតី និងឪពុកធំជាអ្នកមានកំពូលជាលើកទី ២ បន្ទាប់ពីលើកទី ១បានជួបគ្រាដំបូងក្នុងពេលខ្លួនគេកំពុងជិះម៉ូតូក្នុងអារម្មណ៍រវើរវាយបម្រុងមានគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវ វតី ចាប់ហ្រ័ងរថយន្តទាន់ ក៏ដោយ វិសាលនៅតែគិតថា កាលនោះ វតី ហាក់មានចរិតឆ្មើងឆ្មៃប្រកាន់វណ្ណៈ និងការនិយាយស្ដីក្រអឺតក្រទម។ តែពេលនេះហេតុអ្វីនាងប្ដូរចរិតនិងចរិយាយ៉ាងសមសួន គួរឱ្យទាក់ទាញចិត្តយ៉ាងនេះ។ កំពុងតែស្លុងអារម្មណ៍និងភាពជ្រួលច្របល់ក្នុងចិត្តយ៉ាងដូច្នេះ ស្រាប់តែមានទូរស័ព្ទរោទិ៍(ឆាតតាម facebook)ចូលមក ហើយមិនបង្អង់យូរ វិសាលបម្រុងលើកទទួល តែចៃដន្យក្រឡេកមើលទៅស្គាល់លេខនេះគឺជាលេខទូរស័ព្ទរបស់ភាវី។ វិសាល ចម្លែកក្នុងចិត្តយ៉ាងខ្លាំង ព្រោះច្រើនខែមកហើយ ដែល ភាវី មិនដែលរវីរវល់ទូរសព្ទមកកាន់ខ្លួនរហូតផ្ដាច់ទំនាក់ទំនងនិងផ្ដាច់ចំណងស្នេហ៍ជាមួយគ្នាទៅហើយនោះ។ វិសាល ជ្រួញចិញ្ចើមសញ្ជឹងគិតម្ដងហើយម្ដងទៀតថា គួរលើកទូរស័ព្ទទទួលដែរឬអត់? ទីបំផុតដើម្បីចង់បញ្ជាក់ឲ្យឃើញថា ទំហំស្នេហាដែលត្រូវនិរាសរវាងគេទាំងពីរដោយសារអ្វីនោះ វិសាលសម្រេចចិត្តត្រូវតែទទួល។
– អាឡូ! ខ្ញុំវិសាលទទួល អ្នកណាហ្នឹង ហើយមានការអីដែរ?(វិសាលធ្វើហាក់បីដូចជាមិនស្គាល់)
– គឺខ្ញុំ ភាវី ! ម៉េចវង្វេងដល់ថ្នាក់មិនស្គាល់ខ្ញុំហើយឬ?
– ភាវី មួយណា ខ្ញុំមិនដែលស្គាល់ទេ!
– ហ៊ឹស! មិនស្គាល់ដោយសារលោកមានស្រីថ្មីកំដរជីវិតហើយមែនទេ? អ៊ីចឹងតើ បានជាមិនរវីរវល់និងបំភ្លេចខ្ញុំលឿនយ៉ាងនេះ!
– អ្នកស្រីច្រឡំលេខទេដឹង សូមអ្នកស្រីមានប្រសាសន៍ម្ដងទៀត! តើអ្នកណាបំភ្លេចអ្នកណា? ពីមុនខ្ញុំមាន ភាវី សង្សារបណ្ដូលចិត្តដែលគួរឲ្យទុកចិត្តទុកថ្លើមជាគូអនាគតមែន ប៉ុន្តែឥឡូវនេះភាវីរបស់ខ្ញុំបាត់ស្រមោលដោយសារអន្ទាក់អ្នកមានទាក់យកពីទ្រូងខ្ញុំបាត់ទៅហើយ។
– ហ៊ឹស! និយាយ បានពីរោះណាស់ន៎! យ៉ាងណាក៏ខ្ញុំនៅមានអនុស្សាវរីយ៍ជាមួយលោកឯងរាប់មិនអស់ដែរ លោកឯងមិនគួរពោលពាក្យដូច្នេះដាក់ខ្ញុំទេ ការពិតលោកឯងទេដែលមានស្រីថ្មី ក្បត់ចិត្តខ្ញុំ?
– មិនដឹងថា អ្នកណាក្បត់អ្នកណាទេ ខ្ញុំនៅតែរក្សាតម្លៃពីភាពបរិសុទ្ធជាបុរសដដែល មិនដូចអ្នកខ្លះភ្លេចទ្រនំចាស់ ភ្លេចសម្លត្រកួនបង់ប្រហុក ទៅស្រវាសាច់គោអូស្រ្តាលី ឬ ត្រីសមុទ្រថ្លៃៗ នោះទេ ។
– លោកចង់ថាម៉េច ថាបានតាមចិត្តចុះ ព្រោះខ្ញុំត្រូវការលុយ តែរឿងលោកវិញម៉េចដែរ បើខ្ញុំមានភស្តុតាងជាក់ស្ដែងថាលោកមានអ្នកថ្មី? តើលោកគិតយ៉ាងម៉េចជាមួយខ្ញុំ?
វិសាល មានចម្ងល់យ៉ាងខ្លាំងតើភាវីចង់និយាយពីរឿងអ្វី។ គេគិតម្តងហើយម្ដងទៀត តែគិតមិនយល់ក៏សួរទៅកាន់ភាវីវិញ
– តើអ្នកស្រីចង់ដាក់បន្ទុក ឬចោទខ្ញុំពីរឿងអ្វី សូមបង្ហាញភស្តុតាងមក បើខ្ញុំខុសខ្ញុំហ៊ានទទួល តែបើខ្ញុំមិនខុសទេ តើគិតយ៉ាងម៉េច?
– បានតើ! (និយាយស្ទើរចប់មិនទាន់ ភាវី បានបាញ់រូបភាពវីដេអូមួយដែល វតី ហុចសំបុត្របុណ្យអញ្ជើញ វិសាល ទៅចូលរួម ដែលក្នុងវីដេអូនោះ អ្នកទាំងពីរមានភាពស្និទ្ធស្នាលរាក់ទាក់ដូចបងប្អូនប៉ុណ្ណោះ តែមិនដឹង ភាវីបានវីដេអូនេះមកពីណា សម្រាប់ធ្វើការចោទប្រកាន់និងដាក់បន្ទុកថាវិសាលមានស្រីថ្មីខុសទំនងនោះឡើយ។
មួយសន្ទុះក្រោយមក ភាវី ក៏បានបន្តពាក្យសម្ដីគំរោះគំរើយដាក់វិសាល
– ម៉េចប៉ុណ្ណឹងគ្រប់គ្រាន់ជាភស្តុតាងហើយឬនៅ ? រវាងស្រីនិង បុរសស្និទ្ធស្នាលបែបនេះ អាចចាត់ទុកថា ញីឈ្មោលបានទេ?
– ជាការយល់ច្រឡំហើយ ការពិតនាងជាប្អូនស្រីជាទួតមួយរបស់ខ្ញុំដែលមកអញ្ជើញខ្ញុំចូលរួមបុណ្យរបស់នាងប៉ុណ្ណោះ ខ្ញុំគ្មានអ្វីទាក់ទងស្នេហាជាមួយនាងទេ សុំកុំយល់ខុស!
– ស្អី! ប្អូនស្រីជីទួតមួយ? បងប្អូនស្អី បើស្និទ្ធស្នាលដូចសេះញីឈ្មោលយ៉ាងនេះ?
– ដូចខ្ញុំបានប្រាប់អ្នកស្រីហើយ នាងមិនមានទាក់ទងស្នេហា ស្នេហ៍ហឺតស្អី ជាមួយខ្ញុំនោះទេ យើងរាប់អានគ្នាជាបងប្អូនតែប៉ុណ្ណោះ…ហើយចុះអ្នកស្រីបានវីដេអូនេះមកពីណា?
– កុំចង់សួរ មានភស្តុតាងប៉ុណ្ណឹងហើយនៅប្រកែកទៀតឬ?
– ចិត្តបរិសុទ្ធរបស់ខ្ញុំ និងតម្លៃកិត្តិយសរបស់ខ្ញុំនៅដដែល បើអ្នកស្រីមិនជឿទេតាមចិត្តអ្នកស្រីចុះ។ (និយាយចប់ វិសាលប្រញាប់បិទទូរស័ព្ទភ្លាម ធ្វើឲ្យការទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានបញ្ចប់)។
យ៉ាងណា វិសាល នៅតែមានចម្ងល់ថា រូបភាពក្នុងវីដេអូនេះទើបតែកើតមានមុននេះប្រហែលជាងមួយម៉ោងប៉ុណ្ណោះ តើហេតុអ្វីបានជាធ្លាក់ដល់ដៃភាវីនៅក្រុងព្រះសីហនុលឿនបែបនេះ? (តទៅថ្ងៃសៅរ៍ក្រោយ)

ប្រលោមលោកប្រចាំថ្ងៃសៅរ៍
រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)

...

ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print