កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម÷ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឈានទៅឃាត់ខ្លួនជនសង្ស័យបាន៤នាក់និងរឹបអូសវត្ថុតាងមួយចំនួន នៅចំណុចភូមិទី០៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិទី០៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ដែលជាលទ្ធផលកម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន០៣កញ្ចប់ទម្ងន់០.៩៦ ក្រាមថ្លឹងទាំងសំបកថង់ -ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ម៉ាក អូប៉ូ០២ ម៉ាកអាយហ្វូន០១ ម៉ាកវីវូ០១) -ម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1D-7782 ផលិតឆ្នាំ២០២៣   ០១ គ្រឿង -ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print