ភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីជាន់ទី០៩ នៃអគារខុនដូ SkyLine ចុះក្រោមបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍ធ្លាក់ពីលើអគារនេះដែរបានបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ១០នឹង៣៥នាទីព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូ ស្កាយឡាញ ជាន់ទី០៩ តាមបណ្តោយផ្លូវលេខ ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឮសម្លេងធ្លាក់អ្វីម្យ៉ាងពីលើអគារ ស្កាយឡាញ លាន់សូរដូចផ្ទុះគ្រាប់បែក ក៏ស្រាប់តែពួកគាត់រត់ស្ទុះមកមើលបានឃើញ សពបុរសជាជនជាតិខ្មែរខាងលើបានធ្លាក់បែកក្បាលស្លាប់បាត់ទៅហើយ។ ទើបភ្លាមៗនោះក៏បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅទីតាំងកន្លែងហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានរួមមន្រ្តីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យសពខាងលើ ដើម្បីស្វែងរកមូលហេតុ៕ដោយ ៖ ភារ៉ា ដង្កោ