Zelensky៖ អ៊ុយក្រែននឹងមានកិច្ចសន្ទនាស្ថាបនាជាមួយអាមេរិកនៅអារ៉ាប៊ីសាអូ៊ឌីត

ចែករំលែក៖

ប្រធានាធិបតី Zelensky បានសន្យាថា គណៈប្រតិភូអ៊ុយក្រែននឹងធ្វើការសន្ទនាក្នុងន័យស្ថាបនា នៅពេលដែលខ្លួនជួបជាមួយតំណាងអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត នៅសប្តាហ៍ក្រោយ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើបណ្តាញសង្គម X នាថ្ងៃទី 8 ខែមីនាថា “អ៊ុយក្រែនបានស្វែងរកសន្តិភាពតាំងពីវិនាទីដំបូងនៃជម្លោះ។ សំណើជាក់ស្តែងត្រូវបានធ្វើឡើង។
ប្រធានាធិបតី Zelensky បាននិយាយថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូ៊ឌីតនៅសប្តាហ៍ក្រោយ ដោយបន្ថែមថា បន្ទាប់ពីលោកបានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូ៊ឌីត Mohammed bin Salman នៅថ្ងៃទី 10 ខែកុម្ភៈ អ្នកតំណាងយោធា និងអ្នកការទូតអ៊ុយក្រែននឹងស្នាក់នៅដើម្បីជួបគណៈប្រតិភូអាមេរិកមួយថ្ងៃក្រោយមក។
មេដឹកនាំអ៊ុយក្រែនបាននិយាយថា “យើងមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការសន្ទនាក្នុងន័យស្ថាបនា ហើយសង្ឃឹមថានឹងពិភាក្សា និងយល់ព្រមលើការសម្រេចចិត្ត និងជំហានចាំបាច់” ។
លោក Zelensky បាននិយាយថា គណៈប្រតិភូប្រទេសរបស់លោករួមមានរដ្ឋមន្ត្រីការបរទេស Andrii Sybiha រដ្ឋមន្ត្រីការពារជាតិ Rustem Umerov និង Andriy Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន។
លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅមុននេះថា លោកកំពុងពិភាក្សាជាមួយទីក្រុង Kiev អំពីក្របខ័ណ្ឌសម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដោយបន្ថែមថា កិច្ចប្រជុំមួយត្រូវបានគ្រោងទុកនៅអារ៉ាប៊ីសាអូ៊ឌីត។
រដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូ៊ឌីតត្រូវបានជ្រើសរើសកាលពីខែកុម្ភៈជាកន្លែងសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់រវាងរុស្ស៊ី នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនោះភាគីទាំងពីរបានពិភាក្សាអំពីវិធានការដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ រដ្ឋបាលរបស់ប្រធានាធិបតី Zelensky មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានេះទេ ដែលបង្កើនការព្រួយបារម្ភនៅក្នុងទីក្រុងគៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន។
ជំនួបរវាងមន្ត្រីអាមេរិក នឹងអ៊ុយក្រែននៅអារ៉ាប៊ីសាអូ៊ឌីតនឹងប្រព្រឹត្តទៅក្នុងបរិបទនៃការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតី Trump និងអនុប្រធានាធីបតី JD Vance មានជម្លោះជាសាធារណៈជាមួយប្រធានាធិបតី Zelensky នៅសេតវិមានកាលពីថ្ងៃទី 28 ខែកុម្ភៈដោយចោទប្រកាន់គាត់ថា “មិនដឹងគុណ” ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់ Kiev ក៏ដោយ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print