ភ្នំពេញ ៖ មិនសរសើរមិនបាន ! និយាយពីកុមារី សរពេជ្ញ ម៉ានីកា មានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ភាពយន្តខ្នាតធំ ថែមទាំងបង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំ ។ ជាក់ស្តែងទើបធំពេញរូបពេញរាងបន្តិច! កុមារី ម៉ានីកា បង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំ ធ្វើឱ្យប្រដាល់គុនខ្មែរ កាន់តែល្បីរន្ទឺលើសកលលោក។
សូមបញ្ជាក់ថា ៖ និយាយពីកុមារី សរពេជ្ញ ម៉ានីកា បច្ចុប្បន្នកាន់តែមានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ដែលក្ដោបបានការងារសម្ដែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ជាពិសេសភាពយន្តខ្នាតធំ ដែលកុមារីរូបនេះ តែងទទួលបានការសរសើរពីស្នាដៃសម្ដែងដ៏មានទេពកោសល្យ។
លើសពីនេះ ដ្បិតតែ ម៉ានីកា នៅវ័យក្មេងមែន តែនាងតែងទទួលបានការសរសើរខ្លាំងពីសមត្ថភាព និង ទេពកោសល្យផ្សេងៗលើវិស័យសិល្បៈទាំងការសម្ដែង រាំរបាំបុរាណ និង មានជំនាញផ្នែកតន្រ្តីច្រៀងលេងទៀតផង។
បើចាប់អារម្មណ៍ពីរូបសម្រស់វិញ មួយរយៈក្រោយនេះ ខណៈចូលវ័យ ១២ ឆ្នាំ ម៉ានីកា កាន់តែឆក់បានការចាប់អារម្មណ៍ពីសម្រស់របស់នាង កាន់តែធំពេញវ័យ រូបរាងលូតកម្ពស់កម្ពរស្អាតប្លែក មុខមាត់កាន់តែគួរឱ្យស្រឡាញ់ ខណៈតុបតែងខ្លួនដូចមនុស្សពេញក្រមុំចូលរួមកម្មវិធីសិល្បៈផ្សេងៗ សមគ្រប់ទម្រង់ជាមួយនឹងទេពកោសល្យល្អឥតខ្ចោះរបស់នាង ។
ដោយឡែក អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ស្របពេលកុមារីរូបនេះ កាន់តែធំពេញរូបពេញរាងជាងមុនបន្តិច ម៉ានីកា បានបង្ហាញសកម្មភាពគួរឱ្យសរសើរមួយ ដែលធ្លាប់តែឃើញភាពស្លូតបូតទន់ភ្លន់សម្ដីសម្ដៅផ្អែមពីរោះគួរឱ្យស្រឡាញ់មែន ប៉ុន្តែនាងហាក់រឹងមាំខ្លាំង ដែលបានចូលហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំដូចមនុស្សធំទៀតផង។
សូមរំលឹកថា ៖ ដូនតាខ្មែរយើងបានបន្សល់នូវក្បាច់គុនដ៏ល្អឯកសម្រាប់កូនចៅជំនាន់ក្រោយដែលក្បាច់គុនទាំង នោះបានបន្សល់ទុកនៅលើសិលាចារិកនៅតាមប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗ។ ជាមួយនឹងមោទនភាពជាតិមួយនេះអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរបានលើកទឹកចិត្តឱ្យយុវជនបន្តចូលរួមមរតកដូនតាមួយនេះឱ្យបានគង់វង្សថែមទៀត។
ការ ហាត់ក្បាច់គុនបុរាណខ្មែរ នឹងធ្វើឱ្យយើងមានសុខភាពល្អ ហើយបានចូលរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឱ្យបានគង់វង្ស៖
« ការហាត់កីឡាក្បាច់គុនខ្មែរ ជាការចូលរួមលើកកម្ពស់វប្បធម៌គុនខ្មែរយើង និងសូមឱ្យអាណាព្យាបាលជំរុញកូនឱ្យលេងកីឡាក្នុងមួយនាក់កីឡាមួយប្រភេទ បើលេងកីឡាបានទាំងសុខភាព បានទាំងប្រាជ្ញា ជំរុញឱ្យមានសាមគ្គីភាព ។ ការចូលរៀនសាលាហាត់ក្បាច់គុននេះ ខាងក្លឹប ក៏បានបង្រៀនទាំងក្បាច់គុន គុណធម៌ សុជីវធម៌ និងសីលធម៌ក្នុងការរស់ នៅផងដែរ» ។ បានបង្ហាញការពេញចិត្តចំពោះសន្ទុះ នៃការគាំទ្រពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿជាក់ថា វិស័យគុនខ្មែរនឹងមានការរីកចម្រើនថែមទៀត។
ការហាត់ក្បាច់គុនបុរាណខ្មែរនេះ បានជំរុញឱ្យអ្នកហាត់ទាំង អស់មានភាពអត់ធ្មត់ខ្ពស់ សម្បទារឹងមាំ រហ័ស កម្លាំងខ្លាំង និងមានឆន្ទៈ ៖
« ដើម្បីក្លាយជាអ្នកខ្លាំងលើវិស័យក្បាច់គុនបុរាណខ្មែរយើងមានចំនួន៦ចំណុច ទីមួយ កាយ សម្បទារឹងមាំ ទីពីរ ភាពអត់ធ្មត់ ទីបីមានចលនារហ័សហួន ទីបួនការប្រើកម្លាំងឱ្យខ្លាំង ទីប្រាំបច្ចេកទេស និងទីប្រាំមួយគឺឆន្ទៈ ។ ក្នុងចំណោមទាំងប្រាំមួយនេះ បើអតផ្នែកណា មួយគឺយើងមិនអាចខ្លាំងក្នុងវិស័យគុនខ្មែរបានឡើយ។ »៕
ដោយ ៖ សិលា