មេដឹកនាំអុីរ៉ង់៖ ភាគីជាច្រើនប្រើការសម្លុតដើម្បីបង្ខំឱ្យទីក្រុងតេអេរ៉ង់ចរចា

ចែករំលែក៖

មេដឹកនាំអុីរ៉ង់បាននិយាយថា ភាគីជាច្រើនកំពុងប្រើ “កលល្បិចសម្លុត” ដើម្បីបង្ខំឱ្យប្រទេសនេះធ្វើការចរចា ដែលជាក់ស្តែងសំដៅទៅលើលិខិតព្រមានរបស់ប្រធានាធិបតី Trump ។

មេដឹកនាំកំពូលអុីរ៉ង់លោក Ali Khamenei បាននិយាយកាលពីថ្ងៃទី 8 ខែមីនាថា “ខ្ញុំពិតជាមិនដឹងអំពីពាក្យដែលសមរម្យជាង “ការសម្លុត” ដើម្បីពិពណ៌នាអំពីមេដឹកនាំ និងរដ្ឋាភិបាលបរទេសមួយចំនួនដែលទទូចឱ្យមានការចរចា” ដោយមិនបាននិយាយអំពីប្រទេសជាក់លាក់ណាមួយឡើយ។
មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃទី៨ ខែមីនា បាននិយាយថាអ៉ីរ៉ងនឹងមិនត្រូវបានគំរាមកំហែង ឬបង្ខំឱ្យចូលតុចរចានោះទេ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអ៉ីរ៉ង់ ជាមួយការជំរុញឱ្យទីក្រុងតេហេរ៉ង់ត្រឡប់មករកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox Business កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថាមានផ្លូវ២ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់ ទីគឺយោធា និងទី២ គឺចរចាស្វែងរកកិច្ចព្រមព្រៀង ដើម្បីរារាំងកុំឱ្យតេហេរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ។ ដោយឡែក នៅឯកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ លោក Khamenei បានលើកឡើងថាគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន គឺចង់បង្ខំឱ្យអ្នក ដទៃធ្វើតាមអ្វីដែលខ្លួនចង់បាន។ «ការទាមទារពីរដ្ឋាភិបាលមួយចំនួនដែលចូលចិត្តសម្លុតគំរាមអ្នកដទៃលើកិច្ចចរចា គឺមិនអាចដោះស្រាយបញ្ហាបានឡើយ…កិច្ចចរចាសម្រាប់ពួកគេជាមធ្យោបាយដើម្បី ទាមទារការចង់បានថ្មីបន្ថែម ហើយវាមិនមែនត្រឹមតែសំដៅលើបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ប៉ុណ្ណោះទេ…ដូច្នេះអ៉ីរ៉ង់នឹងមិនទទួលយកការរំពឹងទុករបស់ពួកគេទេ (អាមេរិក)»។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Khamenei អ្នកនាំពាក្យសេតវិមាន លោក Brian Hughes បានបញ្ជាក់ឡើងវិញពីសម្ដីរបស់លោក ត្រាំ នោះគឺអ៉ីរ៉ង់មានជម្រើស២ ថាតើចង់ដោះស្រាយបញ្ហាតាមផ្លូវយោធា ឬកិច្ចចរចា៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print