យ៉ាងហោចណាស់ ! មនុស្ស៤នាក់បានរងរបួស ដោយគ្រោះថ្នាក់រថយន្តពោងដឹកស៊ីម៉ង់ត៍បុករះ បើកក្នុងល្បឿនលឿននៅលើកំណាត់ផ្លូវជាតិលេខ៣១

ចែករំលែក៖

ខេត្តកំពត ៖ បើកលឿនម្ល៉េះ ប្រញ៉ាប់ទៅណា ? គួរស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ដាក់ចិត្ត ដាក់ថ្លើមគោរពច្បាប់ចរាចរណ៍នឹងគេផងបានទេប៉ុណ្ណឹង !

សូមបញ្ជាក់ថា ៖ មនុស្ស៤នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តពោងដឹកស៊ីម៉ង់ត៍បុករះ បើកក្នុងល្បឿនលឿននៅ លើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចផ្លូវថ្នល់បំបែកជាបី ស្រុកកំពង់ត្រាច ខេត្តកំពត ពេលមកដល់ផ្លូវថ្នល់ បំបែកជាបី បណ្តាលអោយមនុស្សបួននាក់បានរងរបួស ព្រោះរថយន្តពោងដឹកស៊ីម៉ង់ត៍នោះត្រូវបានក្រឡាប់ចូល ផ្ទះប្រជាពលរដ្ឋ និងមានការខូចខាតទ្រព្យសម្បត្តិចំនួនបួនគ្រួសារថែមទៀត ខណៈអ្នកបើកបរដូចឡានប្រណាំង ឬងងុយក៏ថាបាន ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១ រំលងអធ្រាត្រយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចផ្លូវថ្នល់បំបែកជាបី ភូមិបឹងធំខាងកើតឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

បើស្តាប់តាមការអះអាងពីប្រជាពលរដ្ឋដែលជានាក់រង គ្រោះ ក្នុងឧប្បត្តិហេតុរថយន្តក្រឡាប់ ហើយបោកមួយខ្យល់ រហូតចូលដល់ផ្ទះប្រជាពលរដ្ឋនោះបាននិយាយ អោយដឹងថា ផ្ទះរបស់គាត់បានលក់ដូរជាប្រចាំទាំងយប់ ទល់ៗភ្លឺ ។
គាត់បន្តថា ៖ នៅមុនកើតហេតុនោះ គេបានឃើញក្រុមយុវជនចំនួន៤ នាក់ បានជិះម៉ូតូ២គ្រឿង បានមកអង្គុយលេងនៅលើម៉ូតូ ស្រាប់តែរថយន្តពោងដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកមក ពីជើង ហើយបត់ទៅលិចមានល្បឿនលឿន ហើយក្រឡាប់រថយន្តប្រវែងជាប់២០ម៉ែត្របានខ្នាតអូសចូល ទៅបុកមនុស្សទាំង៤នាក់ ដែលជាអ្នកដំណើរ រីឯប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះមិនមានអ្នកណារងរបួស ធ្ងន់ធ្ងរទេ ខូចខាតតែឥវ៉ាន់ចាប់ហួយលក់ដូរ និងម៉ូតូ ។ ប៉ុន្តែចាត់ទុកថា សំណាងហើយព្រោះមានលក់ប្រេងសាំង ដែរមិនបានឆេះឆាប ព្រោះអ្នកលក់ដូរបានឃើញទិដ្ឋភាព រថយន្តក្រឡាប់ពួកគេនាំគ្នារត់ ។ បុរសជាអ្នកលក់ដូររូប នោះបាននិយាយប្រាប់បន្តទៀតថា បន្ទាប់ពីបានកើតរឿង ហេតុនេះអ្នកបើកបរជាប់ក្នុងកាប៊ីនឡាន ហើយក៏បាន ឃាត់ខ្លួនប្រគល់អោយនគរបាលសួរនាំ តែអ្នកបើកបរ មានអាការស្រវឹងស្រា ។

នៅព្រឹកថ្ងៃទី៩ ខែមីនា ដដែលនោះ រថយន្តក្រឡាប់ដែលមានផ្ទុកស៊ីម៉ង់ត៍រាប់តោនពេញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និង សម្ភារៈខូចខាតក៏កំពុងរាប់ចំនួន និងអ្នករងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម ។
តាមពិតអ្នកបើកបរ ប្រមាថជីវិតខ្លួនឯង នឹងជីវិតអ្នកដទៃ ព្រោះបើកទាំងស្រវឹង ហើយក្នុងល្បឿនលឿន និងរំលងអធ្រាតថែមទៀត។ ករណីនេះគប្បីសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានតឹងតែង លើជនបង្កហេតុ ដែលព្រហើនយ៉ាងនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print