អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ៩ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងថា លោកសម្គាល់ឃើញថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីតនឹងទទួលបានលទ្ធផលល្អ ។ សហរដ្ឋអាមេរិកទើបតែ លុបចោលការសម្រេចចិត្តរបស់ខ្លួនស្តីពីការផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍ជាមួយអ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា លោក Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នឹង ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីអ៊ុយក្រែននៅ ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១១ ខែមីនា។ សហរដ្ឋអាមេរិកនឹងវាយតម្លៃថាតើអ៊ុយក្រែនមានឆន្ទៈក្នុងការធ្វើសម្បទានយ៉ាងពិតប្រាកដចំពោះរុស្ស៊ីដើម្បីបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនដែរឬទេ៕
...
ដោយ ៖ សិលា