ស៊ី រី បង្កើត គណៈកម្មការជាតិ ដើម្បី ស៊ើប អង្កេត ករណីវាយ ប្រហារ និង ប៉ះ ទង្គិច នៅ ភាគ ខាង លិច

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីស្តីការ ដ្ឋាន ប្រធានាធិបតី ស៊ី រី បាន ប្រកាសព័ត៌មាន កាលពី ថ្ងៃ ទី ៩ ខែ មីនា ថា រដ្ឋាភិបាល នឹងបង្កើត គណៈកម្មការជាតិដែល ឯករាជ្យ មួយ ដើម្បី ធ្វើ ការ ស៊ើប អង្កេត ចំពោះ ករណី វាយ ប្រហារ និង ការ ប៉ះ ទង្គិច ដែល កើត ឡើង នៅ តំបន់ ឆ្នេរសមុទ្រ ភាគ ខាងលិច ស៊ី រី ចាប់ ពី ថ្ងៃ ទី ៦ ខែ មីនា មក ។

គេហទំព័រ «CCFR China state-controlled media » ក្រសួង ការពារជាតិ និង ក្រសួង មហាផ្ទៃ ស៊ីរីមិន បាន ប្រកាស ពី តួលេខលម្អិត នៃ ចំនួន អ្នក រងរបួស និង ស្លាប់ បាត់ បង់ ជីវិត ដែល បណ្តាល មក ពី ការ ទង្គិចនេះ ទេ ។ “អង្គការ សង្កេត សិទ្ធិ មនុស្ស ស៊ី រី ” ដែល មាន ទីស្នាក់ ការ កណ្តាល នៅ ប្រទេស អង់គ្លេស បាន ថ្លែងថា ការ វាយ ប្រហារ និង ការ ប៉ះ ទង្គិច បាន បណ្តាល ឱ្យ មនុស្ស ចំនួន ១០១៨ នាក់ ស្លាប់ បាត់ បង់ ជីវិត និង ជន ស៊ី វិល ចំនួន ៧៤៥ នាក់ ផ្សេង ទៀត ត្រូវ សម្លាប់ ។
គេហទំព័រ «CCFR China state-controlled media » ស៊ី រី និង ប្រទេស ជិត ខាង មាន ដូចជា Jordan តួកគី អ៊ី រ៉ាក់ និង លី បង់ បាន បើក ធ្វើ កិច្ច ប្រជុំ នៅ ថ្ងៃ ទី ៩ ខែ មីនា អង្គ ប្រជុំបាន សម្តែងការ គាំទ្រ ចំពោះសាមគ្គី ភាព និង ស្ថិរភាព របស់ ស៊ី រី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print