យុវជនម្នាក់មិនដឹងមានវិបត្តិអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបន្សល់ទុកស្បែកជើងនិងទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានគេសង្ស័យថាលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាដោយបន្សល់ទុកសម្ភារៈ និងទូរស័ព្ទដៃរបស់ខ្លួននៅក្បែរបង្កាន់ដៃស្ពាន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿងកំពុងតែរោទ៍ នៅចំណុច បង្កាន់ដៃស្ពាន ត្រង់ចំណុចដែលយុវជនខាងលើបានលោតទឹក ។ បន្ទាប់មក អ្នកដែលបានឃើញទូរស័ព្ទនោះក៏បានចុះទៅលើទូរស័ព្ទនោះរួចនិយាយ ក៏បានជួបម្តាយរបស់យុវជនដែលគេសង្ស័យលោតទឹកខាងលើ ។ ម្ដាយក៏បានសួរថាមានបានឃើញកូនរបស់គាត់ដែរឬទេ? អ្នកលើកទូរស័ព្ទក៏ឆ្លើយថាមិនបានឃើញទេ! ឃើញតែទូរស័ព្ទនិងស្បែកជើងមួយសម្រាប់នៅក្បែរបង្កាន់ដៃស្ពាន សង្ស័យកូនរបស់មីងលោតទឹកបាត់ទៅហើយ ។ ក្រោយឮបែបនេះម្តាយរបស់យុវជនខាងលើ ក៏បានធ្វើដំណើរពីម្ដុំចម្ការដូងឆ្ពោះទៅកាន់ស្ពានជ្រោយចង្វាភ្លាមៗផងដែរ ។

អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីទទួលដំណឹងនេះ ក្រុមគ្រួសាររបស់យុវជនដែលគេសង្ស័យថាលោកទឹកខាងលើក៏បានមកដល់ស្ពានជ្រោយចង្វា រួចក៏បានប្រទះឃើញស្បែកជើង ទូរស័ព្ទ និងសម្ភារៈមួយចំនួនរបស់កូនប៉ុន្តែមិនឃើញកូនរបស់ខ្លួន។

ត្រីជាម្ដាយបានរៀបរាប់ថាមុនពេលកើតហេតុ កូនរបស់គាត់សុំចេញទៅញ៉ាំអីជាមួយមិត្តភក្ដិធម្មតាដោយគ្មានរឿងអ្វីកើតឡើងសោះប៉ុន្តែដោយសារតែយប់ជ្រៅយូរពេកគាត់ក៏បានខលមកសួរ ទើបឮសំឡេងអ្នកដទៃឆ្លើយតាមទូរស័ព្ទ ថាមិនឃើញកូនគាត់ទេឃើញតែសម្ភារៈនិងទូរស័ព្ទរបស់កូនគាត់នៅក្បែរបង្កាន់ដៃស្ពានប៉ុណ្ណោះ។

បន្ទាប់កើតហេតុម្តាយនិងក្រុមគ្រួសារបានត្រឹមតែសម្រក់ទឹកភ្នែក យំនៅក្បែរបង្កាន់ដៃស្ពានជ្រោយចង្វាទាំងមិនដឹងពីមូលហេតុអ្វីដែលបណ្ដាលឲ្យកូនខ្លួន គិតខ្លីបែបនេះសោះ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print