អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មន្ទីរ ស្រាវ ជ្រាវ សន្តិភាព អន្តរជាតិ Stockholm នៃប្រទេស Sweden បាន ចេញ ផ្សាយ របាយការណ៍កាលពី ថ្ងៃ ទី ១០ ខែ មីនា ថា ពីឆ្នាំ ២០២០ដល់ ឆ្នាំ ២០២៤ ទំហំ នាំ ចេញគ្រឿង សព្វាវុធ របស់សហរដ្ឋអាមេរិក ត្រូវ ជា ៤៣% នៃទំហំ នាំ ចេញ សព្វាវុធ រសុប របស់ពិភពលោក ដែលបាន បង្ហាញ ពី កំណើន យ៉ាង ខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » ថ្វីត្បិត ប្រទេស អឺរ៉ុបអំពាវនាវ ឱ្យបង្កើន “ការការពារជាតិ ដោយម្ចាស់ ការ ” តែ នៅ តែ មិន អាច កាត់ ផ្តាច់ ពី ការ ពឹង ផ្អែក លើសហរដ្ឋអាមេរិកនោះ ឡើយ ។
របាយការណ៍ បាន បង្ហាញ ថា កូតាការ នាំ ចេញសព្វាវុធ របស់ សហរដ្ឋអាមេរិក ស្មើ នឹង ៤ដង នៃ ប្រទេស បារាំង ដែលស្ថិតក្នុង ចំណាត់ ថ្នាក់ ទី ២ ពោល គឺប្រហែល ត្រូវជាំកូតា សរុប របស់ ប្រទេសដែល ស្ថិត នៅ ចំណាត់ ថ្នាក់ ទី ២ ដល់ ទី ៩ ៕
ដោយ ៖ សិលា