រមណីដ្ឋាននគរភ្នំ (ភ្នំឈើកាច់) មិនមានការបំផ្លិចបំផ្លាញដូចក្នុង អត្ថន័យ បទចម្រៀង និងការផ្សព្វផ្សាយ របស់បណ្ដាញសង្គម និងសារព័ត៌មាន មួយចំនួននោះទេ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង​ បានឱ្យដឹងថា​ រមណីដ្ឋាននគរភ្នំ (ភ្នំឈើកាច់) មិនមានការបំផ្លិចបំផ្លាញដូចក្នុង អត្ថន័យ បទចម្រៀង និងការផ្សព្វផ្សាយ របស់បណ្ដាញសង្គម និងសារព័ត៌មាន មួយចំនួននោះទេ។

រមណីដ្ឋាននគរភ្នំ ត្រូវបាន រាជរដ្ឋាភិបាលចេញ អនុក្រឹត្យលេខ ២២៤ អនក្រ.ប្រក ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ “នគរភ្នំឈើកាច់បាភ្នំ” និងកំណត់ ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។

អនុក្រឹត្យនេះមានគោលបំណងធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា។

...

ក្នុងនោះ មានទីតាំងបេតិក ភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់ បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ៩ ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេសរ ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និង មណ្ឌលមុនីស្ថានតាបសភ្នំតូច៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print