ភ្នំពេញ: កម្លាំងសមត្ថកិច្ចសង្កាត់ចោមចៅ៣សហការជាមួយនិងម្ចាស់ម៉ូតូរងគ្រោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចម៉ូតូបានសម្រេចយកទៅបាត់ជាច្រើនថ្ងៃ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១០:៣០នាទីយប់ថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចម្ដុំ អុីអន២ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
សមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ហេន សេងហុង អាយុ២៥ មុខរជាមេជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅផ្ទះជួលភូមិកេីតហេតុខាងលើ មានស្រុកកំណើតនៅ ស្រុកចំការលើខេត្តកំពង់ចាម។
ចំណែកជនសង្ស័យឈ្មោះ សុឹម ជាម៉េង អាយុ១៩ឆ្នាំ មុខរបរជាកូនជាងម៉ាស៊ីនត្រជាក់ ទេីបតែមកធ្វើការជាមួយបាន៧ថ្ងៃ ក៏មានបំណងលួចម៉ូតូមេជាងតែម្ដង ។ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។
ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងឌ្រីមសង់២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IL-1566 ឡើងសេរី ២០២២ ។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១០:១០នាទី ថ្ងៃទី៤ខែមីនាឆ្នាំ២០២៥ ខណៈម្ចាស់ម៉ូតូទុកកូនសោនៅលើតុ ក្នុងផ្ទះជួលចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ ស្រាប់តែជនសង្ស័យដែលត្រូវជាកូនជាងរបស់ខ្លួនឃើញឱកាសល្អក៏ប្រមូលយកខោអាវវិចរួចយកសោម៉ូតូជិះរត់គេចខ្លួនទៅបាត់ស្រមោល សូម្បីទាក់ទងតេតាមទូរសព្វក៏មិនចូលដែរបន្ទាប់មកម្ចាស់ម៉ូតូរងគ្រោះបានរត់មកដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ៣ភ្លាមៗដើម្បីឲ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍សហការស្រាវជ្រាវរកជនសង្ស័យ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចខាងសមត្ថកិច្ចសង្កាត់ចោមចៅ៣បានស្រាវជ្រាវជាបន្តបន្ទាប់រហូតបានដំណឹងថាជនសង្ស័យមានការទំនាក់ទំនងគ្នាជាមួយនឹងប្អូនស្រីរបស់ម៉ូតូម្ចាស់ម៉ូតូរងគ្រោះ ក៏រៀបចំផែនការអោយប្អូនស្រីខាងលើទាក់ទងតាមទូរស័ព្ទទៅលួងលោមបុរសជនសង្ស័យរូបនោះណាត់មកជួបនៅត្រង់ចំណុចម្ដុំ អុីអន២ វេលាម៉ោងកេីតហេតុខាងលើរួចប្ដឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗរួមទាំងម៉ូតូនាំមកខ្លួនមកប៉ុស្តិ៍សង្កាត់ចោមចៅ៣ដេីម្បីសាកសួរនាំបន្ទាប់ពីធ្វើការសួរនាំរួចជនសង្ស័យបានសារភាពថាខ្លួនបានលួចពិតមែនហើយយកម៉ូតូទៅសុីគ្រឿងលក់ចាយវាយអស់ហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍សង្កាត់ចោមចៅ៣កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការខណ្ឌពោធិសែនជ័យចាត់ការបន្ត
តាមនីតិវិធីចំណែកម៉ូតូខាងសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញ ៕
ដោយ៖ ជ្រោយពេជ្រ