ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បញ្ហាកោះត្រល់តើខ្មែរណាអាចការពារមិនឲ្យបាត់បង់បាន = បើគ្រាន់តែសម្តេចព្រះនរោត្តមសីហនុក្នុងការទាមទារឯករាជ្យព្រះអង្គទាមទារមិនបានផង តើនរណាគ្រាន់បើជាងព្រះអង្គទៅ?
២- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាបុគ្គល សម សេរី ជានាយករដ្ឋមន្ត្រីស្របច្បាប់ = តើសម សេរី នៅឯណា ហើយបានឆ្លងកាត់ការបោះនៅពេលណា នៅប្រទេសណា ហើយដឹកនាំរដ្ឋាភិបាលតាមរយៈស្អី នរណាបោះឆ្នោតឲ្យ?
៣- ថាកម្ពុជារំកិលទៅរកគ្រោះថ្នាក់ = តើគ្រោះថ្នាក់រឿងអី? ជាធម្មតាប្រទេសមួយមិនអត់បញ្ហាត្រូវដោះស្រាយទេ នៅលើលោកតើមានប្រទេសណាអត់មានបញ្ហា?
៤- បើថាអ្នកនយោបាយនៅកម្ពុជាអត់មានបានការ = ចុះអ្នកថានឹងម៉េចមិនចេញមុខមកធ្វើនយោបាយទៅ នៅតែនិយាយពីក្រៅប្រទេសបានការអី?
៥- ថាបើកម្ពុជានៅជិតស្និទ្ធជាមួយចិន = នឹងត្រូវវៀតណាមមកដោះដូរ មានតែអ្នកថានឹងជាចៅហ្វាយចិននិងវៀតណាម?
៦- អ្នកនិយាយពីការធ្វើនយោបាយរបស់ចិន និងនយោបាយរបស់វៀតណាម = ធ្វើមើលតែខ្លួនឯងចេះជាងមេដឹកនាំប្រទេសទាំង២នេះ?
៧- ការចង់ឲ្យមានការផ្សះផ្សារនយោបាយផ្ទៃក្នុងជាតិមិនអាចទៅរួចទេ = បើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅតែមានមហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យ?
៨- ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺជាព្រឹត្តិការណ៍ប្រពៃណីយ៍ = សម្រាប់ជាផលប្រយោជន៍ជាតិខ្មែរទាំងមូល។
៩- មានអ្នកខ្លះ ម៉ាត់ណាក៏ថាស្រឡាញ់ថ្នាក់ដឹកនាំប្រទេសដែរ = តែទន្ទឹមនឹងនេះនិយាយវាយប្រហារនិងមួលបង្កាច់ដោយពាក្យសំដីបង្កើតរឿងអាស្រូវផ្សេងៗលើថ្នាក់ដឹកនាំ?
១០- កុំថាស្នេហាជាតិអី ត្រកូលសមចូលចិត្តនិងសប្បាយនឹងបំផ្លាញខ្មែរតាំងពីដូនតាមក = ការប្រើពាក្យស្នេហាជាតិគឺដើម្បីបោកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ? ៕
ដោយ ៖ សិលា