​បុរស​ជនជាតិ​ចិន​យក​កាំបិត​ចាក់​ក្រុម​គ្រួសារ​ខាង​ស្រី​​ត្រូវ​ជា​សង្សារ​រង​របួស​ជេីង​ហើយ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ជនជាតិ​ចិន​ម្នាក់​ខឹង​សង្សារ​ជា​នារី​ខ្មែរ​សុំ​ចែក​ផ្លូវ​គ្នា​បានយក​កាំបិត​ចុង​ស្រួច​ទៅ​ដេញ​ចាក់​ក្រុម​គ្រួសារ​ខាង​ស្រី​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​រួច​ភ័យ​រត់​គេច​ខ្លួន​ទៅ​បាត់​ ។

ហេតុការណ៍​នេះ​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​​ម៉ោង​៩:២៥នាទី​យប់​ថ្ងៃ​ទី​១២ខែ​មីនា​ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​កី​ សង្កាត់​ភ្លេីង​ឆេះ​រទេះ​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។

​បើតាមសម្តីពី​នារី​ខ្មែរ​ដែល​ត្រូវ​ជា​សង្សារ​របស់​បុរស​ជនជាតិ​ចិនបង្ក​ហិង្សា​​ខាងលើ​បាន​ឲ្យ​ដឹងថា​ ពួកគាត់​មាន​ទំនាក់​ទំនងស្រលាញ់​គ្នា​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ​រស់​នៅ​ជាមួយ​គ្នា​ទេីបតែ​បាន​៤ខែ​ប៉ុណ្ណោះ​ ដោយ​ខាង​បុរស​ជនជាតិ​ចិន​បានផ្ដល់​​ឲ្យ​លុយ​ទៅ​នារី​ខ្មែរ​ជា​សង្សារ​ចំនួន​៤០០០$ ជា​ដេីម្បី​បេីក​មុខ​របរ​រក​ស៊ី​ជាមួយ​គ្នា​បន្ទាប់​មក​​អ្នក​ទាំង​ពីរ​សហការ​គ្នា​រួច​ខាង​ស្រី​បានយក​លុយ​ទាំង​នោះមក​​​បេីក​លក់​កាហ្វេ​ ឡាយ​លកឡាយលក់តាមអនឡាញមករហូត។ លុះ​ពីរ​ខែ​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ពីរ​ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា​ញឹកញាប់​រហូត​ថ្នាក់​ខាង​ស្រី​ទ្រាំ​មិន​បាន​ក៏​សុំ​ចែក​ផ្លូវ​ជាមួយ​បុរស​ជនជាតិ​ចិន​រូប​នេះ​តែ​ម្ដង​ ។ ​បន្ទាប់​ពី​បែក​ផ្លូវ​រួច​ខាង​បុរស​ជនជាតិ​ចិន​បាន​ទៅ​ទារលុយ​ពី​នារី​ខ្មែរ​វិញម្ដង​​តែ​ខាង​ស្រី​មិន​ព្រម​អោយ​នោះទេ​ពី​ព្រោះ​ខ្លួន​បាន​ខាត​បង់​ខ្លួន​ប្រាណ​ជា​មួយ​បុរស​ជនជាតិ​ចិន​រូប​នេះ​អស់​ទៅ​ហើយ​ ខាងបុរសជនជាតិចិនមកទារលុយ​មិន​បាន​ក៏​ត្រឡប់​ទៅ​វិញ​ លុះនៅម៉ោងកេីតហេតុជនសង្ស័យបានជិះ​ Pass app មក​ផ្មកផ្ទះខាងស្រីដើម្បីទារលុយ​ម្ដង​ទៀត​នៅ​ពេល​នោះ​នារី​ខ្មែរ​ជាសង្សារ​បាន​ប្រាប់​ទៅ​បុរស​ជនជាតិ​ចិន​ថា ​បេីចង់​បាន​លុយ​ត្រូវ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ទាំង​អស់​គ្នា​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជជែក​ឈ្លោះ​ប្រកែក​ប្រតាយប្រតប់​គ្នា​ឪពុកម្ដាយ​ខាង​ស្រី​ឃើញ​គេ​រក​រឿង​កូន​របស់​ខ្លួន​ក៏​គ្នា​ទៅ​ជួយ​ព្រួត​វាយ​បុរស​ជនជាតិ​ចិន​រូប​នោះ​ ខឹង​ក៏​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ខាង​ស្រី​យក​កាំបិត​ចុង​ស្រួច​មក​ដេញ​ចាក់​ក្រុម​គ្រួសារ​រង​គ្រោះ​បណ្ដាល​ឲ្យ​មុត​ជេីង​ឪពុក​រង​របួស​ពីរ​កាំបិត​ហូរ​ឈាម​បន្ទាប់​មក​ពលរដ្ឋ​ជិត​ខាង​ឃើញ​ក៏​នាំ​គ្នា​ទៅ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​បុរស​ជនជាតចិន​តែ​ឃាត់​មិន​បាន​ជន​បង្ក​បាន​រត់​គេច​ខ្លួន​ទៅបាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ។​
ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​តាម​រក​ជន​បង្ក​គ្រប់​ច្រកល្ហក​នៅ​តែ​រក​មិន​ឃើញ​។

បន្ទាប់ពីកេីត​ហេតុ​​ក្រុម​គ្រួសារ​រង​គ្រោះ​បាន​​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ភ្លេីង​ឆេះរទេះ​ដេីម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ​មក​ផ្ដន្ទាទោស​ទៅ​តាម​នីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print