ការលក់ទូរស័ព្ទសាកលលោកកើនឡើង៤,៣ភាគរយនៅក្នុងត្រីមាសទី២ឆ្នាំ២០១៦

ចែករំលែក៖

ក្រុមហ៊ុនស្រាវជ្រាវ Gartner បានឱ្យ ដឹងថា ការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង៤,៣ភាគរយដល់ចំនួន៣៤៤លានគ្រឿងប៉ុណ្ណោះចាប់តាំងពីខែមេសាដល់ខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃតម្រូវ ការរបស់ទីផ្សារនេះ។

លោក Anshul Gupta នាយកស្រាវ ជ្រាវរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា តម្រូវការទូរស័ព្ទបានធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារតែអ្នកប្រើប្រាស់រង់ចាំមើលការដាក់ចេញនូវទូរស័ព្ទម៉ូដែលថ្មីនៅពាក់កណ្តាលទី២នៃឆ្នាំនេះ។

លោកបានបន្តទៀតថា ជាងនេះទៅ ទៀតនោះការធ្លាក់ចុះនៃការលក់ទូរស័ព្ទ ធម្មតា(១៤ភាគរយ)បានជំរុញឱ្យមានការធ្លាក់ចុះនៃទូរស័ព្ទទាំងអស់ ដែលរួមទាំងទូរស័ព្ទស្មាតហ្វូននៅក្នុងត្រីមាសទី២នៃឆ្នាំ២០១៦នេះផងដែរ។

ការលក់របស់ក្រុមហ៊ុនទូរស័ព្ទ Samsung បានឈានមុខគេចំនួន២២,៣ភាគ រយបន្ទាប់មកគឺក្រុមហ៊ុន Apple មានចំនួន ១២,៩ភាគរយ ខណៈដែលក្រុមហ៊ុន Huawei មាន៨,៩ភាគរយ ក្រុមហ៊ុន Oppo មាន ៥,៤ភាគរយនិងក្រុមហ៊ុន Xiaomi មាន ចំនួន៤,៥ភាគរយនៅក្នុងត្រីមាសទី២ នេះ។

សម្រាប់ទីផ្សារសំខាន់ៗទាំងអស់លើក លែងតែជប៉ុនបានមើលឃើញពីតម្រូវការធ្លាក់ចុះនៃទូរស័ព្ទស្មាតហ្វូនដល់ទៅ៤,៩ភាគរយ។ ផ្ទុយទៅវិញនៅក្នុងទីផ្សារទំនើបៗក្រៅពីទីផ្សាររបស់អាមេរិកឡាទីនបានមើលឃើញពីការកើនឡើង ៩,៩ភាគរយវិញ។ ក្រុមហ៊ុននេះបានបន្តទៀតថា ភាគហ៊ុនប្រភេទទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android កើនឡើងដល់៨៦ភាគរយនៅក្នុងត្រីមាស ទី២នេះ។

សកម្មភាពរបស់ទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android បានបន្តកើនឡើងដោយតម្រូវ ការទូរស័ព្ទស្មាតហ្វូននៅក្នុងទីផ្សារទំនើប ដែលកើនឡើងប្រមាណជា៦,៥ភាគរយ។

ចំណែកភាគហ៊ុនទូរស័ព្ទប្រើប្រាស់ ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple វិញ មាន១២,៩ភាគរយ ខណៈដែលភាគហ៊ុនទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Windows និង BlackBerry មាន០,៦ភាគរយនិង០,១ ភាគរយ៕

Phone

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print