លោកពូទីន ប្រធានាធិបតី រុស្ស៊ីថ្លែងថា នឹងដណ្តើម យកតំបន់ Kursk មកវិញ ទាំងស្រុង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាម ការផ្សាយ ដំណឹង នៃវេបសាយ វិមានក្រឹមឡាំង ឱ្យដឹងថា លោកពូទីន ប្រធានាធិបតី រុស្ស៊ី បាន ថ្លែង នៅពេល ចុះត្រួតពិនិត្យ តំបន់ Kursk កាលពីថ្ងៃ ទី១២ខែមីនាថា បច្ចុប្បន្ន នេះ ភារកិច្ចនៃ កងទ័ពរុស្ស៊ីគឺ យកឈ្នះ ទាំងស្រុងលើ កងកម្លាំង ប្រដាប់អាវុធ របស់អ៊ុយក្រែន នៅតំបន់ Kursk ឱ្យបាន ឆាប់រហ័ស ពោលគឺ ដណ្តើម យកតំបន់ Kursk មកវិញ ទាំងស្រុង ហើយ គិតពិចារណា ពី ការបង្កើត តំបន់សន្តិសុខ តាមព្រំដែន រុស្ស៊ី ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print