បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទិញ ទំនិញ អាមេរិក ឬ មួយ ក៏ មិនទិញ ទំនិញ អាមេរិក ? បើនិយាយ ចំពោះ ប្រជាជន អឺរ៉ុប នេះ គឺជា បញ្ហាលំបាក ដ៏ កម្រមាន មួយ ។

គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ អារម្មណ៍ ស្ទាក់ស្ទើរ បែប នេះ បាន រីករាលដាល យ៉ាង ឆាប់រហ័ស នៅលើ បណ្តាញ ទំនាក់ទំនង សង្គម អន្តរជាតិ ។ ចាប់ ពីខែកុម្ភៈ ឆ្នំនេះ តទៅ ការពិគ្រោះពិភាក្សា ស្តីពី “សកម្មភាព ធ្វើពហិការ របស់ អឺរ៉ុប ចំពោះទំនិញ អាមេរិក” បាន កើនឡើង យ៉ាង ខ្លាំង នៅលើ បណ្តាញ ទំនាក់ទំនង សង្គម ដូចជា X ជាដើម ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេលជាយូរមកហើយ អឺរ៉ុប និង សហរដ្ឋ អាមេរិក គឺ ជា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ។ លើក នេះ ហេតុ អ្វី បាន ជា ប្រជាជនអឺរ៉ុប ប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុង ការ ធ្វើពហិការ ចំពោះ ទំនិញ អាមេរិក ?
បើមើលពី មូលហេតុផ្ទាល់ អាចឃើញ ថា នេះ គឺពាក់ព័ន្ធ នឹង ការបង្ហាញ អាកប្បកិរិយា របស់ សហរដ្ឋ អាមេរិក ចំពោះ កោះ Greenland ។ មុនពេលលោកត្រាំ ឡើងកាន់មុខតំណែង ជា ប្រធានាធិបតី អាមេរិកជាផ្លូវការ លោក ក៏ បាន ព្រលយសម្តី ថា នឹង លេបយកទឹកដី កោះ Greenland ដែល ស្ថិតនៅ ក្រោម យុត្តាធិការ របស់ ប្រទេស ដាណឺម៉ាក ហើយបានអះអាងថា មិន ច្រានចោល លទ្ធភាព ដែល ប្រើប្រាស់ កម្លាំង យោធា នោះទេ ។ ប្រជាជន អឺរ៉ុប សម្គាល់ ឃើញ ថា នេះ ជាការ ជ្រៀតជ្រែក ដោយគ្មានហេតុផល របស់ អាមេរិក ចំពោះ អធិបតេយ្យភាព របស់ ប្រទេស ដទៃទៀត ។
គេហទំព័រ «CCFR China state-controlled media » មួយផ្នែក វិបត្តិអ៊ុយក្រែន គឺ ជា មូលហេតុផ្ទាល់ មួយទៀត ដែលបណ្តាលឱ្យកើត ការប៉ះ ទង្គិច ។ តាម ការ ផ្សាយ ដំណឹង នៃ ទស្សនាវដ្តី«Defence Journal»របស់ អង់គ្លេស ឱ្យដឹងថា ដោយ សារ មិន ពេញ ចិត្ត យ៉ាងខ្លាំង ចំពោះ គោលនយោបាយ របស់ អាមេរិក អំពី អ៊ុយក្រែន បាន ជា ក្រុមហ៊ុន Haltbakk Bunkers ដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ ប្រេងឥន្ធនៈ ន័រវែស បាន ប្រកាស នាពេល ថ្មី ៗ កន្លង ទៅ នេះ ថា នឹង លែង ផ្តល់ ប្រេងឥន្ធនៈ ដល់ នាវា កងទ័ពជើងទឹក របស់ អាមេរិក ប្រចាំ ការ នៅ ន័រវេស ទៀត ហើយ ។ ក្នុងរយៈពេល ជាយូរកន្លង មក អឺរ៉ុប បាន ពឹងផ្អែក លើ សហរដ្ឋ អាមេរិក យ៉ាង ខ្លាំង ក្នុង វិស័យ សន្តិសុខ ។ មាន ប្រព័ន្ធសារព័ត៌មាន អឺរ៉ុប មួយចំនួន បាន ពណ៌នាថា អឺរ៉ុប គឺ ប្រៀប ដូចជា ក្មេង អាយុ ៤០ ឆ្នាំ ដែល មិនធ្លាប់ បែក ពី ឪពុក ម្តាយ របស់ ខ្លួន ឥឡូវ នេះ ពេល ភ្ញាក់ឡើង ទើប ដឹងថា ខ្លួន ជិតនឹង ត្រូវ បណ្តេញ ចេញ ពី ផ្ទះ ។
គេហទំព័រ «CCFR China state-controlled media » មួយ ផ្នែក ទៀត គឺ ពន្ធគយ ដែល ក៏ មានផលប៉ះពាល់ យ៉ាងជិតស្និទ្ធ ទៅលើ ជីវភាព រស់ នៅ របស់ ប្រជាជនអឺរ៉ុប ។ នៅថ្ងៃទី ១២ ខែមីនា វិធានការ របស់ អាមេរិក ស្តីពី ការ ដំឡើង ពន្ធគយ ២៥ ភាគរយ លើ ផលិតផលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ ដែល នាំចូល ទៅ សហរដ្ឋ អាមេរិក បាន ចូលជាធរមានជាផ្លូវការ ។ ក្នុងនាមជា ប្រភពផ្គត់ផ្គង់ ដែកថែប ធំ ទីពីរ របស់ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប នឹង បង់តម្លៃ យ៉ាងធ្ងន់ធ្ងរ ។
អធិបតេយ្យភាព សន្តិសុខ និង សេដ្ឋកិច្ច គឺ ជា ផលប្រយោជន៍ ស្នូល ចំនួនបី ដែល អឺរ៉ុប បាន យក ចិត្ត ទុក ដាក់ ខ្លាំងបំផុត កំពុង រងការគំរាមកំហែង ភាពអាម៉ាស់ និង ការ បោកប្រាស់ ពី សហរដ្ឋ អាមេរិក ។ ដូច្នេះ មានអ្នកវិភាគបានលើកឡើងថា បើមើលពីសំបកក្រៅ អ្វី ដែល ប្រជាជន អឺរ៉ុប បាន និង កំពុង ធ្វើពហិការ នោះ គឺ “ទំនិញ របស់ អាមេរិក” តែតាមពិតទៅ អ្វី ដែល បាន និង កំពុង ធ្វើពហិការនោះ គឺ “គ្រោះចង្រៃ” ដែល បង្ក ដោយ អាមេរិកនៅអឺរ៉ុប ហ្នឹង ឯង ។
គេហទំព័រ «CCFR China state-controlled media » បើ និយាយចំពោះ អ្នកនយោបាយ អាមេរិក សកម្មភាព ធ្វើពហិការ លើកនេះ គឺជា ការ ព្រមាន ។ ចំណែក អ្នកនយោបាយ អឺរ៉ុប ក៏ ត្រូវ គិតពិចារណា ឱ្យបាន កាន់តែ ហ្មត់ចត់៖ “សកម្មភាព ធ្វើពហិការ លើ ទំនិញ របស់ អាមេរិក” ដែល បំផុស ដោយ ស្ម័គ្រ ចិត្ត ដោយប្រជាជន អឺរ៉ុប មិនត្រឹមតែជាជម្រើសនៃការប្រើប្រាស់ ប៉ុណ្ណោះទេ ថែមទាំង ក៏ ជា ការ តវ៉ាប្រឆាំង ចំពោះ ការ ធ្វើអនុត្តរភាព របស់ អាមេរិកផងដែរ ។ អ្វីដែលហៅថា “ទំនាក់ទំនង ដ៏ ជិត ស្និទ្ធ” ក្នុង ចំណោម សម្ព័ន្ធមិត្តអន្តរអាត្លង់ទិក មានផលវិបាកកាន់តែច្រើនឡើងៗ ជា យូរ ណាស់ មក ហើយ ប្រសិនបើ អឺរ៉ុប មិនស្វែងរក ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ដ៏ ពិតប្រាកដ នោះ “គ្រោះ ចង្រៃ ដែល បង្ក ដោយ អាមេរិក” ប្រហែល នឹង កើតឡើង ជាបន្តបន្ទាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print