ភ្នំពេញ៖ ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៣.៧១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ៕