បុរសបរទេសម្នាក់ ត្រូវមនុស្សប្រុសស្រី១ក្រុមព្រួតវាយយកទ្រព្យសម្បត្តិអស់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសបរទេសម្នាក់ ត្រូវមនុស្សប្រុសស្រី១ក្រុមនៅវត្តភ្នំ ព្រួតវាយឲ្យរបួសរួចយកទ្រព្យសម្បត្តិអស់ពីខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច រមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសបរទេសម្នាក់ ដើរទៅរកសេវ៉ាកម្មពីនារីៗ នៅម្តុំវត្តភ្នំ ។ បន្ទាប់មកក៏មានមនុស្សប្រុសស្រី១ក្រុម បានបន្លំរួចវាយប្លន់បុរសបរទេសខាងលើឲ្យរបួសបាក់ម្រាមដៃ និងបែកក្បាលបន្ទាប់មកក៏លួចយកទ្រព្យសម្បត្តិដែលមាននៅលើខ្លួនបុរសបរទេសខាងលើ រួចនាំគ្នារត់គេចខ្លួនបាត់អស់ ។

គួរបញ្ជាក់ផងដែរថាកន្លងមក អភិបាលខណ្ឌដូនពេញ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ ដោយមិនអោយមាននារីឈរ បម្រើសេវ៉ាកម្មផ្តេសផ្តាសបង្កភាពអណាធិបតេយ្យនោះទេ ។ ប៉ុន្តែពេលនេះ ក៏កើតមានរឿងបែបនេះទៀត ហើយកើតឡើងលើភ្ញៀវបរទេស ទើបពលរដ្ឋសំនូមពរដល់លោក ជា ខេមា ដែលជាអភិបាលខណ្ឌដូនពេញបច្ចុប្បន្ន ឲ្យជួយពិនិត្យមើលតំបន់នេះ ខ្លាចមានរឿងអសន្តិសុខបែបនេះកើតឡើងទៀត ព្រោះទីតាំងខាងលើស្ថិតនៅតំបន់ទេសចរណ៍សំខាន់នៅទីក្រុងភ្នំពេញផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ បាននាំជនបរទេសខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសាកសួរនាំ ព្រមទាំងអនុវត្តតាមនីតិវិធីបន្តនៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print