សម្តេចធិបតី នឹងឧត្តមភរិយា សូមអនុមោទនា បុណ្យកុសល ជាមួយនឹងសេចក្ដីអំណរសាទរ និង សូមថ្វាយប្រគេន នូវសព្ទសាធុការពរ ដ៏បវរមហាប្រសើរបំផុត គ្រប់ប្រការចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមអនុមោទនា បុណ្យកុសល ជាមួយនឹងសេចក្ដីអំណរសាទរ និង សូមថ្វាយប្រគេន នូវសព្ទសាធុការពរ ដ៏បវរមហាប្រសើរបំផុត គ្រប់ប្រការចំពោះ៖

(១) សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា,
(២) សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត សម្ដេចព្រះសង្ឃនាយក,
(៣) សម្ដេចព្រះពោធិវង្ស សម្ដេចព្រះសង្ឃនាយករងទី១,
(៤) សម្ដេចព្រះវនរ័ត សម្ដេចព្រះសង្ឃនាយករងទី ២,
(៥) សម្ដេចព្រះពុទ្ធជ័យមុនី សម្ដេចព្រះសង្ឃនាយករងទី ៣,
(៦) សម្តេចព្រះឧត្តមបញ្ញា ព្រះអនុប្រធានថេរសភា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

សូមព្រះអង្គ សមប្រកបតែនឹងព្រះរាជសុខភាព, ព្រះសុខភាព, ល្អបរិបូរណ៍, បញ្ញាញាណភ្លឺថ្លា, ព្រះរាជទីឃាយុយឺនយូរ ដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ និង ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរយើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print