ចែករំលែក៖

ខេត្តព្រះសីហនុ÷ បុរសវ័យចំណាស់ម្នាក់បានស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងម៉ូតូ នាវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខសាលារៀនចិន ស្ថិត​ក្នុងភូមិ​៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក​ HONDA SCOPY  ពណ៌​ស អ្នកបើកបរឈ្មោះ​ ឈុន ពិសិទ្ធ  ភេទប្រុស​ អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅ ភូមិ១ ឃុំទំនប់រលក  ខេត្តព្រះសីហនុ ដែលមានទិសដៅ​ពីជើងឆ្ពោះទៅត្បូង(សង្ស័យ​បញ្ច្រាស់ទិស)។ លុះមកដល់ចំណុចកេីត ហេតុខាងលើ បេីកក្នុងល្បឿនលឿនបុកជាមួយនឹងម៉ូតូ០១គ្រឿង​ម៉ាក​ HONDA DREAM ពណ៌ខ្មៅ បេីកបរដោយឈ្មោះ​ លី ឃុយ ភេទប្រុស​ កេីតឆ្នាំ៧៦ឆ្នាំ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា។

​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យ​ស្លាប់បុរស ១នាក់​ ក្រោយពេលបញ្ចូនដល់មន្ទីពេទ្យខេត្តព្រះសីហនុ (អ្នកបេីកបរម៉ូតូ​ HONDA DREAM) និងរងរបួស ស្រាល០១នាក់(អ្នកបេីកបរម៉ូតូ​ HONDA SCOOPY) ត្រូវបានយកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

...

​វត្ថុតាង ម៉ូតូ០២គ្រឿង ខូចធ្ងន់​ សមត្ថកិច្ច​យកមករក្សា ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដេីម្បីបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print